km_tn/exo/17/01.md

2.4 KiB

ទីរហោស្ថានស៊ីន

ពាក្យថាស៊ីននៅទីនេះ គឺជាឈ្មោះភាសាហេព្រើរនៃទីរហោស្ថាន។ វាមិនមែនជាពាក្យអង់គ្លេស «បាប» ទេ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ១៦: ១ ។ (សូមមើល rc://*/ta/man/translate/translate-transliterate)

រេផីឌីម

នេះមានន័យថា « កន្លែងសម្រាក» ដែលជាកន្លែងដើម្បីសម្រាកលើការធ្វើដំណើរឆ្ងាយឆ្លងកាត់ទីរហោស្ថាន។ (សូមមើល rc://*/ta/man/translate/translate-names)

«ហេតុអ្វីបានអ្នករាល់គ្នាឈ្លោះជាមួយខ្ញុំ? ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»

លោកម៉ូសេប្រើសំណួរទាំងនេះដើម្បីស្តីបន្ទោសប្រជាជន។ ការបកប្រែផ្សេងទៀត «អ្នកមិនគួរឈ្លោះជាមួយខ្ញុំទេ អ្នកមិនគួរល្បងលព្រះអម្ចាស់ទេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

ដើម្បីសម្លាប់យើង និងកូនចៅយើង ព្រមទាំងហ្វូងសត្វរបស់យើងដោយការស្រេកទឹកដូច្នេះ?

ប្រជាជនប្រើសំណួរនេះដើម្បីចោទប្រកាន់លោកម៉ូសេថាចង់សម្លាប់ពួកគេ។ ការបកប្រែផ្សេងទៀត «អ្នកបាននាំយើងចេញពីទីនេះដើម្បីសម្លាប់យើងនិងកូនៗ និងហ្វូងសត្វរបស់យើងដោយមិនអនុញ្ញាតឱ្យយើងទឹកផឹកទាល់តែសោះតែប៉ុណ្ណោះ!» (សូមមើល [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-explicit]])