km_tn/exo/16/06.md

3.7 KiB

តើពួកយើងជានរណា ដែលអ្នករាល់គ្នាមករអ៊ូរទាំដាក់យើង?

លោកម៉ូសេ និងលោកអ៊ើរ៉ុនបានប្រើសំណួរនេះដើម្បីបង្ហាញប្រជាជនថា​ វាជាការល្ងីល្ងើក្នុងការរអ៊ូរទាំប្រឆាំងនឹងពួកគេ។ ការបកប្រែផ្សេងទៀត «យើងមិនមានអំណាចគ្រប់គ្រាន់សម្រាប់អ្នកដើម្បីមករអ៊ូរទាំប្រឆាំងនឹងយើងទេ» ។ ឬ «វាជាការល្ងីល្ងើក្នុងការមករអ៊ូរទាំប្រឆាំងនឹងយើង ពីព្រោះយើងមិនអាចធ្វើអ្វីដែលអ្នកចង់បានទេ» ។ (សូមមើល [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-explicit]])

នំប៉័ង

លោកម៉ូសេនិយាយអំពីអាហារដែលព្រះជាម្ចាស់នឹងបញ្ជូនដូចជានំប៉័ង។ ជនជាតិអ៊ីស្រាអែលបរិភោគអាហារនេះជារៀងរាល់ថ្ងៃដូចពួកគេបានបរិភោគនំបុ័ងរាល់ថ្ងៃពីមុននោះដែរ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ១៦: ៤ ។ ការបកប្រែផ្សេងទៀត «អាហារ» ឬ «អាហារដូចជានំបុ័ង» (សូមមើល rc://*/ta/man/translate/figs-metaphor)

តើបងអ៊ើរ៉ុន និងខ្ញុំជានរណា?

លោកម៉ូសេបានប្រើសំណួរនេះ​ ដើម្បីបង្ហាញប្រជាជនថាគាត់ និងលោកអ៊ើរ៉ុនមិនមានអំណាចផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេចង់បានទេ។ការបកប្រែផ្សេងទៀត «លោកអ៊ើរ៉ុន និងខ្ញុំមិនអាចផ្តល់ឱ្យអ្នករាល់គ្នានូវអ្វីដែលអ្នកចង់បានទេ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ការរអ៊ូរទាំរបស់អ្នករាល់គ្នាមិនមែនទាល់ជាមួយយើងទេ គឺទាស់ជាមួយនឹងព្រះអម្ចាស់វិញ។

ប្រជាជនមានការរអ៊ូរទាំប្រឆាំងនឹងលោកម៉ូសេ និងលោកអ៊ើរ៉ុនដែលជាអ្នកបម្រើរបស់ព្រះអម្ចាស់។ ដូច្នេះតាមរយៈការរអ៊ូរទាំប្រឆាំងនឹងពួកគេប្រជាជនពិតជាមានការរអ៊ូរទាំប្រឆាំងនឹងព្រះអម្ចាស់។ការបកប្រែផ្សេងទៀត «ការរអ៊ូរទាំរបស់អ្នកពិតជាមិនប្រឆាំងនឹងយើងទេ ពួកគេប្រឆាំងនឹងព្រះអម្ចាស់ពីព្រោះយើងជាអ្នកបម្រើរបស់ព្រះអង្គ»។(សូមមើល rc://*/ta/man/translate/figs-explicit)