km_tn/exo/15/06.md

5.6 KiB

ឱព្រះអម្ចាស់អើយ ព្រះហស្ដស្តាំរបស់ព្រះអង្គ មានឫទ្ធិដ៏ខ្លាំងពិសេស

លោកម៉ូសេនិយាយ អំពីព្រះជាម្ចាស់ដូចជាព្រះជាម្ចាស់មានព្រះហស្ត។ ព្រះហស្តស្តាំសំដៅទៅលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ឬអ្វីៗដែលព្រះជាម្ចាស់ធ្វើពេញដោយអំណាចចេស្តា។ ការបកប្រែផ្សេងទៀត « ឱព្រះអម្ចាស់អើយ ឫទ្ធានុភាពរបស់ព្រះអង្គ ថ្កុំថ្កើងរុងរឿង» ឬ « ព្រះអម្ចាស់អើយអ្វីៗដែលព្រះអង្គធ្វើ គឺសំដែងដោយឫទ្ធានុភាព»(សូមមើល rc://*/ta/man/translate/figs-metonymy)

ព្រះអម្ចាស់អើយ ព្រះហស្ដស្តាំរបស់ព្រះអង្គបានផ្តូលរំលំពួកខ្មាំងសត្រូវ។

លោកម៉ូសេនិយាយអំពីព្រះជាម្ចាស់ ដូចជាព្រះជាម្ចាស់មានព្រះហស្ត។ ព្រះហស្តស្តាំសំដៅទៅលើអំណាចរបស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត « ឱព្រះអម្ចាស់អើយ អំណាចចេស្តារបស់ព្រះអង្គបានផ្តួលរលំខ្មាំងសត្រូវ» ឬ « ព្រះអម្ចាស់អើយ ព្រះចេស្តារបស់ព្រះអង្គបានផ្តួលរលំខ្មាំងសត្រូវ» (សូមមើល rc://*/ta/man/translate/figs-metonymy)

បានផ្តូលរំលំពួកខ្មាំងសត្រូវ។

លោកម៉ូសេនិយាយអំពី សត្រូវដូចជាវាងាយបែកបាក់ហើយអាចផ្តួលរលំដូចកែវ ឬថូ។ ការបកប្រែផ្សេងទៀត «បានបំផ្លាញសត្រូវទាំងស្រុង» (សូមមើល rc://*/ta/man/translate/figs-metaphor)

អស់អ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គ។

ការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ត្រូវបានគេនិយាយ អំពីការក្រោកឡើងប្រឆាំងនឹងព្រះអង្គ។ ការបកប្រែផ្សេងទៀត «អស់អ្នកដែលបះបោរប្រឆាំងនឹងព្រះអង្គ» ឬ «សត្រូវរបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ព្រះអង្គបានបញ្ចេញព្រះពិរោធរបស់ព្រះអង្គ

លោកម៉ូសេនិយាយអំពី ព្រះពិរោធរបស់ព្រះជាម្ចាស់ ដូចជាអ្នកបម្រើដែលព្រះជាម្ចាស់បានចាត់អោយទៅធ្វើអ្វីមួយ។ ការបកប្រែផ្សេងទៀត «ព្រះអង្គបានបង្ហាញព្រះពិរោធរបស់ព្រះអង្គ» ឬ «ព្រះអង្គបានប្រព្រឹត្ដស្របតាមព្រះពិរោធរបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-personification)

ព្រះពិរោធនោះបានត្របាក់លេបពួកគេដូចជាភ្លើងឆេះគំនរចំបើង។

លោកម៉ូសេនិយាយអំពីព្រះពិរោធរបស់ព្រះជាម្ចាស់ដូចជាភ្លើងដែលអាចឆេះបំផ្លាញអ្វីៗទាំងអស់។ ខ្មាំងសត្រូវរបស់ព្រះអង្គត្រូវវិនាសសូន្យដូចជាចំបើងដែលត្រូវភ្លើងឆេះ។ ការបកប្រែផ្សេងទៀត: «ព្រះពិរោធបានបំផ្លាញសត្រូវរបស់អ្នកទាំងស្រុងដូចជាភ្លើងដែលឆេះចំបើង»(សូមមើល: [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-simile]])

ដោយ‌សារ​កម្លាំង​ខ្យល់​ពី​ព្រះ‌នាសា​ព្រះ‌អង្គ

ម៉ូសេនិយាយអំពីព្រះជាម្ចាស់ ដូចជាព្រះជាម្ចាស់មានព្រះនាសា ហើយគាត់និយាយ ពីខ្យល់ដូចជាព្រះជាម្ចាស់ផ្លុំខ្យល់ចេញពីនាសារបស់ព្រះអង្គ។ ការបកប្រែផ្សេងទៀត «ព្រះអង្គផ្លុំលើសមុទ្រហើយ»។ (សូមមើល rc://*/ta/man/translate/figs-personification)