km_tn/exo/14/10.md

4.2 KiB

នៅពេលស្តេចផារ៉ោនចូលមកជិត

ពាក្យថា «ស្តេចផារ៉ោន» នៅទីនេះតំណាងអោយកងទ័ពអេស៊ីបទាំងមូល។ ការបកប្រែផ្សេងទៀត «នៅពេលស្តេចផារ៉ោន និងកងទ័ពរបស់ស្តេចបានចូលមកជិត» (សូមមើល rc://*/ta/man/translate/figs-metonymy)

ពួកគេមានការភិតភ័យជាខ្លាំង។

«ជនជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង»

«តើនៅស្រុកអេស៊ីបគ្មានផ្នូរមែនទេ បានជាលោកយកពួកយើងចេញពីទីនោះឲ្យមកស្លាប់នៅទីរហោស្ថានដូច្នេះ?

ជនជាតិអ៊ីស្រាអែលសួរសំណួរនេះ​ ដើម្បីបង្ហាញពីការខកចិត្ត និងការភ័យខ្លាចនៃការស្លាប់។ សំណួរដ៏ប៉ិនប្រសព្វនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «មានផ្នូរជាច្រើននៅក្នុងប្រទេសអេស៊ីបសម្រាប់បញ្ចុះសពពួកយើង។ អ្នកមិនចាំបាច់នាំយើងទៅវាលរហោស្ថានដើម្បីស្លាប់ទេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

ហេតុអ្វីបានជាលោកប្រព្រឹត្តនឹងពួកយើងដូច្នេះ គឺនាំពួកយើងចេញពីអេស៊ីប?

ប្រជាជនអ៊ីស្រាអែលសួរសំនួរនេះ ដើម្បីស្តីបន្ទោសលោកម៉ូសេចំពោះការនាំមកវាលរហោស្ថានអោយពួកគេ។ សំណួរដ៏ប៉ិនប្រសប់នេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «អ្នកមិនគួរប្រព្រឹត្តចំពោះពួកយើងបែបនេះទេ ដោយនាំយើងចេញពីអេស៊ីប!» (សូមមើល rc://*/ta/man/translate/figs-rquestion)

តើពួកយើងមិនប្រាប់លោកនៅអេស៊ីបរួចហើយទេឬ?

ជនជាតិអ៊ីស្រាអែលសួរសំណួរនេះ ដើម្បីបញ្ជាក់ថានេះជាអ្វីដែលពួកគេបានប្រាប់ដល់លោកម៉ូសេ។ សំណួរវោហារដ៏ប៉ិនប្រសព្វនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «នេះជាការជាក់ស្តែងដែលយើងបានប្រាប់លោកពេលយើងនៅស្រុកអេស៊ីប»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

យើងបានប្រាប់លោកថា៖ «កុំមករវល់ជាមួយពួកយើងធ្វើអ្វី ទុកឲ្យពួកយើងធ្វើការនៅឲ្យជនជាតិអេស៊ីបទៅ»។

នេះអាចត្រូវបានថ្លែងជាការដកស្រង់ដោយប្រយោល។ ការបកប្រែផ្សេងទៀត «កុំមករវល់ជាមួយពួកយើងធ្វើអ្វី ទុកឲ្យពួកយើងធ្វើការនៅឲ្យជនជាតិអេស៊ីបទៅ» ។ (សូមមើល rc://*/ta/man/translate/figs-quotations)