km_tn/exo/14/04.md

4.6 KiB

ព័ត៌មានទូទៅ

ព្រះអម្ចាស់បន្ដណែនាំម៉ូសេ អំពីកន្លែងដែលត្រូវទៅ និងអ្វីដែលព្រះអម្ចាស់នឹងធ្វើ។

យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានព្រះទ័យរឹងរូស

នៅទីនេះ «ព្រះទ័យ» សំដៅទៅលើស្តេចផារ៉ោន។ អាកប្បកិរិយារឹងរូសចចេសរបស់ស្តេចត្រូវបានគេនិយាយ ដូចជាព្រះទ័យរបស់ស្តេចរឹងរូស។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុង ៩:១១ ។ការបកប្រែផ្សេងទៀត «យើងនឹងធ្វើឱ្យស្តេចផារ៉ោនមានព្រះទ័យមានៈថែមទៀត» (សូមមើល: [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

ព្រះអង្គនឹងដេញតាមពួកគ។

«ស្តេចផារ៉ោននឹងដេញតាមជនជាតិអ៊ីស្រាអែល»

យើងនឹងបានទទួលកិត្តិយស

«ប្រជាជននឹងផ្តល់កិក្តិយសដល់យើង»

ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់។

«ជនជាតិអេស៊ីបនឹងយល់ថា ​យើងជាព្រះអម្ចាស់ គឺជាព្រះជាម្ចាស់ពិតតែមួយ»

ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងបោះជំរំ តាមសេចក្តីបង្គាប់របស់ព្រះអង្គ។

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «ដូច្នេះជនជាតិអ៊ីស្រាអែលបោះជំរុំដូចព្រះអម្ចាស់បានបង្គាប់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-activepassive)

នៅពេលគេទូលស្តេចអេស៊ីបថា

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «នៅពេលមនុស្សម្នាក់ទូលស្តេចអេស៊ីប» (សូមមើល rc://*/ta/man/translate/figs-activepassive)

ស្តេចអេស៊ីប

នេះសំដៅទៅលើស្តេចផារ៉ោន។

បានរត់

«បានរត់ចេញ»

ស្តេចផារ៉ោន និងពួកមន្ត្រីរបស់ស្តេចមានគំនិតទាស់នឹងជនជាតិអ៊ីស្រាអែល

នៅទីនេះពាក្យ « គំនិត» សំដៅទៅលើឥរិយាបថរបស់ពួកគេ ចំពោះជនជាតិអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត «ស្តេចផារ៉ោន និងអ្នកបម្រើរបស់ស្តេចបានផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេអំពីប្រជាជន» (សូមមើល rc://*/ta/man/translate/figs-metonymy)

«ហេតុអ្វីបានជាយើងអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលមានសេរីភាពពីការធ្វើការឲ្យយើងដូច្នេះ?»

ពួកគេបានសួរសំណួរនេះដើម្បីបង្ហាញថាពួកគេគិតថាពួកគេបានធ្វើរឿងល្ងីល្ងើ។ សំណួរដ៏ប៉ិនប្រសព្វនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «យើងបានធ្វើរឿងឆោតល្ងង់ដោយអនុញ្ញាតឱ្យអ៊ីស្រាអែល មានសេរីភាពចេញពីការធ្វើការឱ្យពួកយើង!» (សូមមើល rc://*/ta/man/translate/figs-rquestion)