km_tn/exo/05/22.md

1.9 KiB

ព្រះអម្ចាស់អើយ ហេតុបានជាព្រះអង្គធ្វើឲ្យមានបញ្ហាជាមួយប្រជាជននេះដូច្នេះ?

សំណួរនេះបង្ហាញពីការខកចិត្តរបស់គាត់ ដែលជនជាតិអេស៊ីបបានធ្វើបាបប្រជាជនអ៊ីស្រាអែលកាន់តែអាក្រក់ទៅ ៗ ។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់ខ្ញុំសោកស្តាយ ដែលព្រះអង្គបានបង្កបញ្ហាដល់ប្រជាជនដូច្នេះ» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ហេតុអ្វីបានជាចាត់ទូលបង្គំឲ្យមកដូច្នេះ?

សំណួរនេះបង្ហាញពីការខកចិត្តរបស់លោកម៉ូសេដែលព្រះបានបញ្ជូនគាត់ទៅស្រុកអេស៊ីប។ការបកប្រែផ្សេងទៀត «ខ្ញុំប្រាថ្នាថាព្រះអង្គ នឹងមិនបានបញ្ជូនទូលបង្គំមកទីនេះទេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

ដើម្បីទូលស្តេចដោយនូវនាមរបស់ព្រះអង្គ

ពាក្យ «នាម» នៅទីនេះតំណាងឱ្យសាររបស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត «ដើម្បីផ្តល់ឱ្្យស្តេចនូវសាររបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-metonymy)