km_tn/exo/04/10.md

3.5 KiB

​វោហារ​

«អ្នកនិយាយបានល្អ»

ទូល‌បង្គំ​និយាយយឺត ហើយអណ្តាតទូលបង្គំក៏យឺតដែរ។

ឃ្លា «និយាយយឺត» និង «អណ្តាតក៏យឺត» មានន័យថាជារឿងដូចគ្នា។ លោកម៉ូសេប្រើពួកគេដើម្បីបញ្ជាក់ថាគាត់មិនមែនជាអ្នកនិយាយល្អទេ។ (សូមមើល rc://*/ta/man/translate/figs-doublet)

ហើយអណ្តាតទូលបង្គំក៏យឺតដែរ។

នៅទីនេះ «អណ្តាត» សំដៅទៅលើសមត្ថភាពនិយាយរបស់លោកម៉ូសេ។ ការបកប្រែផ្សេងទៀត «មិនអាចនិយាយបានល្អ» (សូមមើល rc://*/ta/man/translate/figs-metonymy)

តើនរណាជាអ្នកបង្កើតអណ្តាតរបស់មនុស្ស?

ព្រះអម្ចាស់ប្រើសំណួរនេះដើម្បីបញ្ជាក់ថា ព្រះអង្គជាអ្នកបង្កើតដែលធ្វើឲ្យមនុស្សអាចនិយាយបាន។ ការបកប្រែផ្សេងទៀត «យើងជាព្រះអម្ចាស់ដែលបានបង្កើតមាត់មនុស្ស និងសមត្ថភាពនិយាយ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

តើអ្នកណាធ្វើឲ្យមនុស្សគ ឬថ្លង់ ឬមើលមិនឃើញ?

ព្រះអម្ចាស់ប្រើសំណួរនេះដើម្បីបញ្ជាក់ថា ព្រះអង្គគឺជាមួយអង្គដែលសម្រេចចិត្ត បើមនុស្សអាចនិយាយ និងស្តាប់ឮបាន ហើយបើពួកគេអាចមើលឃើញ។ការបកប្រែផ្សេងទៀត «យើងជាព្រះអម្ចាស់ជាអ្នកធ្វើឱ្យមនុស្សអាចនិយាយស្តាប់ឬស្តាប់ឭ ឬមើលឃើញឬជាអ្នកខ្វាក់» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

តើមិនមែនយើងដែលជាព្រះអម្ចាស់ទេឬ?

ព្រះអម្ចាស់ប្រើសំនួរនេះដើម្បីបញ្ជាក់ថា មានតែទ្រង់ទេ ដែលធ្វើការសម្រេចចិត្តទាំងនេះ។ ការបកប្រែផ្សេងទៀត «យើងជាព្រះអម្ចាស់ ដែលធ្វើបែបនេះ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

យើងនឹងនៅជាមួយនឹងមាត់របស់អ្នក

នៅទីនេះ «មាត់» សំដៅទៅលើសមត្ថភាពរបស់លោកម៉ូសេក្នុងការនិយាយ។ ការបកប្រែផ្សេងទៀត «ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវសមត្ថភាព ក្នុងការនិយាយ» (សូមមើល rc://*/ta/man/translate/figs-metonymy)