km_tn/exo/03/16.md

3.2 KiB

ព័ត៌មានទូទៅ

ព្រះជាម្ចាស់បន្តមានបន្ទូល ទៅកាន់លោកម៉ូសេ។

គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប

លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសទាំងបីរបស់លោកម៉ូសេ។ ពួកគាត់ទាំងអស់ថ្វាយបង្គំព្រះជាម្ចាស់តែមួយ។

យើង​បាន​សង្កេតឃើញអ្នករាល់គ្នា

ពាក្យថា «អ្នក» គឺសំដៅទៅលើប្រជាជនអ៊ីស្រាអែល។

ជា​ទឹកដីដែល​សម្បូរទៅដោយទឹកដោះ និងទឹកឃ្មុំ។

«ទឹកដីដែលជាកន្លែងមានទឹកដោះនិងទឹកឃ្មុំហូរ» ។ ព្រះជាម្ចាស់បានមានបន្ទូលអំពីដី ដែលល្អសម្រាប់សត្វ និងដំណាំដូចជាទឹកដោះ និងទឹកឃ្មុំពីសត្វ និងដំណាំទាំងនោះបានហូរកាត់ដី។ សូមមើលនៅក្នុង ៣: ៧ ។ ការបកប្រែផ្សេងទៀត «ដីមួយដែលល្អសម្រាប់ចិញ្ចឹមសត្វនិងដាំដំណាំ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

​សម្បូរទៅ

«ពោរពេញ» ឬ «ជាមួយភាពបរិបូរណ៍នៃ»

ទឹកដោះ

ចាប់តាំងពីទឹកដោះកើតចេញពីគោ និងពពែវាតំណាងឱ្យអាហារដែលផលិតដោយសត្វចិញ្ចឹមក្នុងស្រុក។ ការបកប្រែផ្សេងទៀត «អាហារពីសត្វចិញ្ចឹមក្នុងស្រុក» (សូមមើល rc://*/ta/man/translate/figs-metonymy)

ទឹកឃ្មុំ

ចាប់តាំងពីត្រូវបានផលិតចេញពីផ្កា នេះគឺតំណាងឱ្យអាហារពីដំណាំ។ ការបកប្រែផ្សេងទៀត «អាហារពីដំណាំ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ពួកគេនឹងស្តាប់តាមអ្នក។

ពាក្យ «អ្នក» សំដៅទៅលើលោកម៉ូសេ។ ការបកប្រែផ្សេងទៀត «ពួកចាស់ទុំនឹងស្តាប់អ្នក»