km_tn/est/09/01.md

5.3 KiB

ខែទីដប់ពីរ ត្រូវនឹងខែផល្គុន នៅថ្ងៃទីដប់បីនោះ

ដូចដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូកទី ៣:១២។

គឺជាថ្ងៃដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចដែលត្រូវគេអនុវត្ត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលប្រជាជនហៀបនឹងអនុវត្តច្បាប់ និងក្រឹត្យរបស់ស្តេច» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

គឺជាថ្ងៃដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចដែលត្រូវគេអនុវត្ត

«អនុវត្ត» គឺជាអត្ថន័យពិសេសដែលធ្វើអ្វីមួយដែលត្រូវបានបញ្ជា ឬរៀបចំផែនការ។ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលប្រជាជនហៀបនឹងគោរពច្បាប់ និងរាជក្រឹត្យរបស់ស្តេច» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

មានសង្ឃឹមថានឹងមានអំណាចលើ

ការទទួលបានអំណាចលើមនុស្សគឺជាសញ្ញាណសម្រាប់កម្ចាត់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីកម្ចាត់ពួកយូដា» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

នោះស្ថានភាពក៏បានផ្លាស់ប្តូរ

ស្ថានភាពត្រូវបានបញ្ច្រាស។ ស្ថានភាពដែលកំពុងបញ្ច្រាស់គឺជាពាក្យប្រៀបធៀបដែលផ្ទុយពីអ្វីដែលបានរំពឹងទុក។ ការបកប្រែរបៀបផ្សេងទៀតៈ «ភាពផ្ទុយគ្នាបានកើតឡើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អាណាខេត្ត

ដូចបកប្រែនៅក្នុងជំពូកទី ១:១។

ជនជាតិយូដាប្រមូលផ្តុំគ្នា ដើម្បីសងសឹក​អស់អ្នកដែលប៉ុនប៉ងធ្វើបាបពួកគេ

ការដាក់ដៃលើមនុស្សគឺជាពាក្យសម្តីសម្រាប់ប្រយុទ្ធប្រឆាំងនឹងពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីប្រយុទ្ធនឹងសត្រូវរបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អស់អ្នកដែលប៉ុនប៉ងធ្វើបាបពួកគេ

ការនាំគ្រោះមហន្តរាយមកលើមនុស្សគឺជាអត្ថន័យពិសេសមួយដែលបង្កឲ្យមានគ្រោះមហន្តរាយកើតឡើង ចំពោះពួកគេ។ ក្នុងករណីនេះសំដៅទៅលើការបំផ្លាញពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលព្យាយាមបំផ្លាញពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ហើយគ្មាននរណាអាចទាស់ប្រឆាំងនឹងជនជាតិយូដាបានឡើយ

ការឈរប្រឆាំងនឹងប្រជាជនតំណាងឲ្យការតស៊ូរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់អាចទប់ទល់នឹងការវាយប្រហាររបស់ពួកយូដាបានទេ» ឬ «គ្មាននរណាម្នាក់អាចប្រយុទ្ធប្រឆាំងនឹងពួកយូដាដោយបានទទួលជោគជ័យនោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដ្បិតជាតិសាសន៍ទាំងឡាយភ័យខ្លាចនឹងជនជាតិយូដាគ្រប់ៗគ្នា

ការភ័យខ្លាចធ្លាក់មកលើមនុស្សតំណាងឲ្យមនុស្សដែលមានការភ័យខ្លាចយ៉ាងខ្លាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនទាំងអស់ភ័យខ្លាចជនជាតិយូដាយ៉ាងខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)