km_tn/est/08/07.md

3.4 KiB

វិមានរបស់លោកហាម៉ាន

នេះតំណាងឲ្យអ្វីទាំងអស់ដែលលោកហាម៉ានបានកាន់កាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «របស់ទាំងអស់ដែលជាកម្មសិទ្ធិរបស់លោកហាម៉ាន» ឬ «ទ្រព្យសម្បត្តិទាំងអស់របស់លោកហាម៉ាន»(សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

បង្គោល

ដូចដែលអ្នកបានបកប្រែនៅក្នុងជំពូក ៦:៤

ចូរសរសេរ...ក្នុងនាមព្រះមហាក្សត្រ

ការសរសេរអ្វីមួយក្នុងនាមស្តេចតំណាងឲ្យការសរសេរជាមួយនឹងសិទ្ធិអំណាចរបស់ទ្រង់ ឬសរសេរជាអ្នកតំណាងរបស់ទ្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដ្បិតរាជបញ្ជា...នោះមិនអាចលុបចោលបានឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតគ្មាននរណាម្នាក់អាចដកហូតរាជបញ្ជាបានទេ... ព្រះទម្រង់» ឬ «ដ្បិតគ្មាននរណាម្នាក់អាចលុបចោលរាជបញ្ជានេះបានទេ...ព្រះទម្រង់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដ្បិតរាជបញ្ជា...នោះមិនអាចលុបចោលបានឡើយ

ព័ត៌មានដែលបានផ្តល់ឲ្យរវាងពាក្យ «ព្រះរាជបញ្ជា» និង «មិនអាច» គឺជាហេតុផលដែលស្តេចមិនអាចដកហូតរាជបញ្ជារបស់លោកហាម៉ានបាន។ នេះអាចត្រូវបានបង្ហាញយ៉ាងច្បាស់ថា ជាហេតុផលជាមួយនឹងពាក្យថា «ពីព្រោះ» ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតខ្ញុំម្ចាស់មិនអាចដករាជបញ្ជាដែលត្រូវបានសរសេររួចហើយទេ ពីព្រោះត្រូវបានគេសរសេរជាឈ្មោះរបស់ព្រះរាជា និងបិទភ្ជាប់ជាមួយប្រថាប់ត្រារបស់ស្តេច»

រាជបញ្ជាដែលយើងបានចេញប្រកាសក្នុងព្រះនាមព្រះមហាក្សត្រ

ការសរសេរអ្វីមួយក្នុងនាមស្តេចតំណាងឲ្យការសរសេរជាមួយនឹងសិទ្ធិអំណាចរបស់ទ្រង់ ឬសរសេរជាអ្នកតំណាងរបស់ទ្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)