km_tn/est/07/08.md

3.0 KiB

កន្លែងដែលស្រាទំពាំងបាយជូរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កន្លែងដែលអ្នកបម្រើបានបម្រើស្រាទំពាំងបាយជូរ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

គ្រែ

គ្រឿងសង្ហារឹមមួយដុំវែងដែលមនុស្សអាចអង្គុយ ឬដេកបាន

ជននេះចង់រំលោភបំពានមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់យើងផងឬ?

ស្តេចប្រើសំនួរនេះ ដើម្បីបង្ហាញពីភាពតក់ស្លុត និងកំហឹងរបស់ទ្រង់ចំពោះអ្វីដែលលោកហាម៉ានបានធ្វើ។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកថែមទាំងហ៊ានចង់រំលោភបំពានមហាក្សត្រិយានី នៅចំពោះមុខយើង និងនៅក្នុងដំណាក់យើងផង!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ចង់រំលោភបំពានមហាក្សត្រិយានី

«ចង់រំលោភបំពានមហាក្សត្រិយានី។» ឃ្លានេះគឺជាវិធីគួរសម ដើម្បីយោងទៅលើការចាប់រំលោភ។ (សូមមើលៈ rc://*/ta/man/translate/figs-euphemism)

ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកគ្របមុខហាម៉ាន

រាជឱង្ការចេញពីមាត់តំណាងឲ្យការនិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្លាមៗនៅពេលដែលស្តេចបានមានរាជឱង្ការរឿងនេះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួករាជបម្រើក៏យកក្រណាត់មកគ្របមុខហាម៉ាន

តាមមើលទៅពួកគេបានធ្វើដូច្នេះពីព្រោះពួកគេយល់ថា ស្តេចចង់សម្លាប់លោកហាម៉ាន។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកបម្រើបានបិទមុខលោកហាម៉ានជាសញ្ញាមួយដែលថា លោកនឹងត្រូវគេសម្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-explicit)