km_tn/est/07/03.md

4.2 KiB

បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហប្ញទ័យព្រះករុណាមែន

«គាប់ព្រះហប្ញទ័យ» គឺជាទីសម្គាល់ដែលមានន័យថាត្រូវបានយល់ព្រម ឬថា ព្រះករុណាគាប់ព្រះហប្ញទ័យមែន។ «បើខ្ញុំម្ចាស់គាប់ព្រះហប្ញទ័យព្រះករុណាមែន» គឺជាពាក្យប្រៀបធៀបដែលតំណាងឲ្យការគាប់ព្រះហប្ញទ័យតរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហប្ញទ័យ ហើយយល់ព្រម» ឬ «ប្រសិនបើព្រះករុណាគាប់ព្រះហប្ញទ័យនឹងខ្ញុំម្ចាស់» (សូមមើលៈ [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-metaphor]])

សូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់

ការផ្តល់ជីវិតតំណាងឲ្យការជួយសង្គ្រោះមនុស្សម្នាក់ពីការសម្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ជួយសង្រ្គោះខ្ញុំម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តាមសំណូមពររបស់ខ្ញុំម្ចាស់ផង

នាមអរូបី «សំណូមពរ» អាចត្រូវបានបង្ហាញដោយកិរិយាស័ព្ទ «សូម»។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះគឺជាអ្វីដែលខ្ញុំម្ចាស់ស្នើសូម» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ដ្បិតគេបានលក់ខ្ញុំម្ចាស់

ត្រូវបានលក់តំណាងឲ្យការក្បត់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតគេបានក្បត់យើង» ឬ «ដ្បិតគេបានធ្វើឲ្យយើងស្ថិតក្នុងគ្រោះថ្នាក់នៃសត្រូវរបស់យើង» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ឲ្យត្រូវបំផ្លាញ ឲ្យត្រូវសម្លាប់ ហើយឲ្យវិនាសសាបសូន្យ

នៅទីនេះពាក្យទាំងបីមានអត្ថន័យដូចគ្នាហើយត្រូវបានប្រើសម្រាប់ការសង្កត់ន័យ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីឲ្យសត្រូវរបស់យើងបំផ្លាញសម្លាប់ និងបំផ្លាញយើងបានឡើយ» (សូមមើលៈ [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-activepassive]])

តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ

ដើម្បីបំពេញចិត្តរបស់មនុស្សម្នាក់ ដើម្បីធ្វើអ្វីមួយគឺជាអត្ថន័យពិសេសដែលហ៊ានធ្វើអ្វីមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «តើអ្នកណាដែលហ៊ានធ្វើរឿងបែបនេះ»? (សូមមើលៈ rc://*/ta/man/translate/figs-idiom)