km_tn/est/05/07.md

4.0 KiB

សំណូមពររបស់ខ្ញុំម្ចាស់ និងសេចក្តីដែលខ្ញុំម្ចាស់ចង់បាន

ពាក្យ «សំណូមពរ» និង «ការស្នើសូម» មានន័យដូចគ្នា។ ព្រះនាងប្រហែលជាប្រើពាក្យទាំងនេះជាមួយគ្នាជាវិធីនៃការនិយាយជាផ្លូវការ និងគោរពព្រះរាជា។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ

«សព្វព្រះហឫទ័យ» គឺជាប្រយោគដែលមានន័យថា ត្រូវបានយល់ព្រម ឬថា ព្រះករុណាសព្វព្រះហឫទ័យនឹងព្រះនាង។ «នៅចំពោះមុខព្រះរាជា» គឺជាពាក្យប្រៀបធៀបដែលតំណាងឲ្យការសព្វព្រះហឫទ័យរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើព្រះមហាក្សត្រសព្វព្រះហឫទ័យខ្ញុំម្ចាស់ហើយយល់ព្រម» ឬ «ប្រសិនបើព្រះមហាក្សត្រពេញចិត្តនឹងខ្ញុំម្វាស់» (សូមមើលៈ [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-metaphor]])

ប្រសិនបើព្រះករុណាសព្វព្រហប្ញទ័យឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន

ដើម្បីបង្ហាញការគោរពចំពោះស្តេចពេលខ្លះមនុស្សមិនបានហៅទ្រង់ថា «ទ្រង់» ទេ។ នេះអាចត្រូវបានបកប្រែជាមួយពាក្យ «ទ្រង់» រួមជាមួយពាក្យផ្សេងទៀតដែលបង្ហាញការគោរព។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើព្រះករុណាសព្វព្រហប្ញទ័យនឹងខ្ញុំម្ចាស់ ឪព្រះករុណាអើយ ហើយប្រសិនបើទ្រង់សព្វព្រហប្ញទ័យខ្ញុំម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-123person)

សូមព្រះករុណា និងលោកហាម៉ាន ស្តេចយាង

នេះអាចត្រូវបានបកប្រែជាមួយពាក្យ «ព្រះករុណា» រួមជាមួយពាក្យផ្សេងទៀតដែលបង្ហាញការគោរព។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមមកហើយនាំលោកហាម៉ាន » ឬ «សូមយាងមក ហើយឲ្យលោកហាម៉ានមកជាមួយទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-123person)

ខ្ញុំម្ចាស់នឹងទូលថ្វាយព្រះករុណា អំពីសំណូមពររបស់ខ្ញុំម្ចាស់

នេះអាចត្រូវបានបកប្រែជាមួយពាក្យ «ព្រះករុណា» រួមជាមួយពាក្យផ្សេងទៀតដែលបង្ហាញការគោរព។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយខ្ញុំម្ចាស់នឹងឆ្លើយសំណួររបស់ទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-123person)