km_tn/est/02/12.md

1.5 KiB

ព័ត៌មានទូទៅៈ

ខគម្ពីរ ១២ ដល់១៤ គឺជាព័ត៌មានប្រវត្តិអំពីទំនៀមទម្លាប់របស់ស្ត្រីដែលបានក្លាយជាមហេសីរបស់ស្តេច។ (សូមមើលៈ rc://*/ta/man/translate/writing-background)

តាមទំនៀមសម្រាប់ស្រ្តីក្រមុំ

«ធ្វើសកម្មភាពស្របតាមតម្រូវការរបស់ស្ត្រី»

នាងត្រូវសម្អាងកាយ

អ្វីដែលបានធ្វើដើម្បីឲ្យស្រ្តីក្រមុំកាន់តែស្រស់ស្អាត និងមានក្លិនក្រអូបល្អ។

គ្រឿងសម្អាងកាយ

ប្រើពាក្យ ឬឃ្លាដែលប្រើក្នុងជំពូកទី ២ៈ៣។

បើនាងចង់យកអ្វីជាប់ជាមួយខ្លួន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នាងអាចយកអ្វីដែលនាងចង់បាន» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

រាជវាំង

នេះបកប្រែដូចជានៅក្នុងជំពូក ១ៈ៥។