km_tn/eph/05/01.md

2.5 KiB

ប្រយោគភ្ជាប់:

លោកប៉ូលបន្តប្រាប់អ្នកជឿអំពីរបៀបដែលពួកគេគួរនិងមិនគួររស់នៅក្នុងនាមជាកូនរបស់ព្រះ។

ដូច្នេះ សូមយកតម្រាប់តាមព្រះជាម្ចាស់

«ដូច្នេះបងប្អូនគួរតែធ្វើអ្វីដែលព្រះជាម្ចាស់ធ្វើ»។ ដូច្នេះយោងទៅតាម ៤:៣១ ដែលប្រាប់ពីមូលហេតុដែលអ្នកជឿគួរតែយកតម្រាប់តាមព្រះជាម្ចាស់ពីព្រោះព្រះគ្រិស្តបានអត់ទោសដល់អ្នកជឿហើយ។

ក្នុងនាមបុត្រដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងត្រាប់តាមឬធ្វើតាមទ្រង់ចាប់តាំងពីយើងជាកូនរបស់ទ្រង់។ ការបកប្រែផ្សេងទៀត: «ដូចជាកូនៗ ដែលស្រឡាញ់ចូលចិត្តធ្វើត្រាប់តាមឪពុករបស់ពួកគេ» ឬ «ពីព្រោះបងប្អូនជាកូនរបស់ទ្រង់ហើយគាព្រះអង្គស្រឡាញ់បងប្អូនខ្លាំងណាស់»(សូមមើល: rc://*/ta/man/translate/figs-simile)

ចូរដើរក្នុងក្តីស្រឡាញ់

ការដើរគឺជាមធ្យោបាយទូទៅមួយដើម្បីបង្ហាញពីគំនិតនៃការរស់នៅរបស់នរណាម្នាក់។ ការបកប្រែផ្សេងទៀត: «ចូររស់នៅក្នុងជីវិតនៃស្នេហា» (សូមមើល: rc://*/ta/man/translate/figs-personification)

ទុកជាតង្វាយ និងយញ្ញបូជាថ្វាយព្រះជាម្ចាស់។

«ដូចជាតង្វាយដែលមានក្លិន» ឈ្ងុយនិងថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់