km_tn/eph/04/28.md

2.4 KiB

ចេញពីមាត់

នេះសំដៅទៅលើការនិយាយដែលព្រហើនឬឈ្លើយ។

ប្រយោជន៍ជួយកសាង

«សម្រាប់ការលើកទឹកចិត្តអ្នកដទៃ» ឬ «សម្រាប់ពង្រឹងអ្នកដទៃ»

ចូរប្រើពាក្យសម្តីណា ដែលមានប្រយោជន៍ជួយកសាង អ្នកដែលស្តាប់តាមបងប្អូន។

«តាមសេចក្តីត្រូវការរបស់ពួកគេ។ តាមរបៀបនេះបងប្អូននឹងជួយដល់អស់អ្នកណាដែលស្តាប់បងប្អូន»

សូមកុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ព្រួយព្រះហប្ញទ័យ

«កុំឈឺចិត្ត» ឬ «កុំតូចចិត្ត»

ព្រោះដោយសារព្រះអង្គហើយ ដែលបងប្អូនទទួលសញ្ញាសម្គាល់ ទុកសម្រាប់ថ្ងៃព្រះអង្គយាងមកលោះបងប្អូន។

ព្រះវិញ្ញាណដ៏វិសុទ្ធធានាដល់អ្នកជឿថាព្រះជាម្ចាស់នឹងប្រោសលោះពួកគេ។ លោកប៉ូលនិយាយអំពីព្រះវិញ្ញាណដ៏វិសុទ្ធដូចជាគាត់ជាសំគាល់ថាព្រះជាម្ចាស់ដាក់លើអ្នកជឿដើម្បីបង្ហាញថាព្រះអង្គជាម្ចាស់លើពួកគេ។ការបកប្រែផ្សេងទៀត: «ត្បិតព្រះអង្គគឺជាអ្នកដែលធានាដល់បងប្អូនថាព្រះជាម្ចាស់នឹងប្រោសលោះបងប្អូននៅថ្ងៃប្រោសលោះ» ឬ « ដ្បិតគាត់គឺជាអ្នកដែលធានាថាព្រះជាម្ចាស់នឹងលោះអ្នកនៅថ្ងៃប្រោសលោះ»។ ឬ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])