km_tn/eph/04/17.md

4.6 KiB

ប្រយោគភ្ជាប់:

លោកប៉ូលប្រាប់ពួកគេពីអ្វីដែលពួកគេមិនគួរនៅធ្វើពេលនេះពួកគេជាអ្នកជឿត្រូវបានបោះត្រាដោយព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។

ដូច្នេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ប្រាប់បងប្អូនក្នុងព្រះអម្ចាស់ថា

«ព្រោះអ្វីដែលខ្ញុំទើបតែនិយាយខ្ញុំនឹងនិយាយបន្ថែមទៀតដើម្បីលើកទឹកចិត្តបងប្អូនថែមទៀតពីព្រោះយើងទាំងអស់គ្នាជាកម្មសិទ្ធិរបស់ព្រះអម្ចាស់»

បងប្អូនមិនត្រូវរស់នៅដូចសាសន៍ដទៃ ដែលតែងធ្វើតាមចិត្តប្រាថ្នាឥតប្រយោជន៍ឡើយ។

ការដើរគឺជាពាក្យប្រៀបធៀបមួយសម្រាប់របៀបរស់នៅរបស់មនុស្ស។ការបកប្រែផ្សេងទៀត:« ឈប់រស់នៅដូចពួកសាសន៍ដទៃដោយគំនិតឥតប្រយោជន៍របស់ពួកគេ»(សូមមើល: rc://*/ta/man/translate/figs-idiom)

គំនិតពួកគេងងឹតសូន្យសុង

ពួកគេលែងគិតឬរកហេតុផលឱ្យបានច្បាស់។ ការបកប្រែផ្សេងទៀត: «ពួកគេបានធ្វើឱ្យគំនិតរបស់ពួកគេងងឹត» ឬ «ពួកគេមិនអាចយល់បានទេ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

នៅឆ្ងាយពីព្រះជាម្ចាស់ ព្រោះតែពួកគេមិនស្គាល់ព្រះជាម្ចាស់គង់នៅក្នុងពួកគេ និងព្រោះពួកគេមានចិត្តរឹងរូស។

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: « ពីព្រោះពួកគេមិនស្គាល់ព្រះពួកគេមិនអាចរស់នៅតាមរបៀបដែលព្រះចង់អោយប្រជាជនរបស់ទ្រង់រស់នៅ» ឬ «ពួកគេបានផ្តាច់ខ្លួនចេញពីជីវិតរបស់ព្រះជាម្ចាស់ដោយភាពល្ងង់ខ្លៅរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

នៅឆ្ងាយ

«កាត់ផ្តាច់» ឬ «បំបែក»

មិនស្គាល់

«ខ្វះចំណេះដឹង» ឬ «ខ្វះព័ត៌មាន»

ព្រោះពួកគេមានចិត្តរឹងរូស

ពួកគេបដិសេធមិនស្តាប់ព្រះជាម្ចាស់និងធ្វើតាមការបង្រៀនរបស់ទ្រង់។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

បណ្តោយខ្លួនប្រព្រឹត្តអំពើអបាយមុខ ហើយនៅតែបន្តប្រព្រឹត្តអំពើប្រាកចាកសីលធម៌គ្រប់យ៉ាង

លោកប៉ូលនិយាយអំពីមនុស្សទាំងនេះដូចជាពួកគេជាវត្ថុដែលពួកគេខ្លួនឯងបានប្រគល់ដល់មនុស្សដទៃទៀតហើយគាត់និយាយអំពីរបៀបដែលពួកគេចង់បំពេញសេចក្តីប៉ងប្រាថ្នាខាងរាងកាយរបស់ពួកគេដូចជាមនុស្សប្រគល់ឱ្យខ្លួនឯង។ «ការបកប្រែផ្សេងទៀត:គ្រាន់តែចង់បំពេញបំណងប្រាថ្នាខាងរាងកាយរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)