km_tn/eph/04/14.md

2.8 KiB

ជាកូនក្មេង

លោកប៉ូលសំដៅទៅលើអ្នកជឿដែលមិនបានរីកចម្រើនខាងវិញ្ញាណដូចជាពួកគេជាកុមារដែលមានបទពិសោធតិចតួចនៅក្នុងជីវិត។ សូមមើលការបកប្រែផ្សេងទៀត: «ធ្វើដូចកូនក្មេង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ត្រូវរេរា ... និងត្រូវខ្យល់គោលលទ្ធិនានាបោកបក់

នេះនិយាយអំពីអ្នកជឿម្នាក់ដែលមិនមានទាន់ពេញវ័យហើយធ្វើតាមការបង្រៀនខុសដូចជាអ្នកជឿនៅលើទូកដែលខ្យល់កំពុងបក់បោកតាមទិសដៅផ្សេងៗគ្នានៅលើទឹក។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

និងលែងចាញ់បោកឧបាយកលមនុស្សបោកបញ្ឆោតទៀតហើយ។

«តាមរយៈមនុស្សពូកែប្រើល្បិចឆបោកបញ្ឆោតអ្នកជឿដោយបិុនប្រសប់ភូតភរ»

រីកចម្រើនឡើងគ្រប់វិស័យ ឆ្ពោះទៅរកព្រះគ្រិស្តជាសិរសា ... ធ្វើឲ្យ​ព្រះកាយ​នោះ​រីកចម្រើនឡើងក្នុង​សេចក្ដី​ស្រឡាញ់។

លោកប៉ូលប្រើរាងកាយមនុស្សដើម្បីពិពណ៌នាអំពីរបៀបដែលព្រះគ្រិស្តបណ្តាលឱ្យអ្នកជឿធ្វើការជាមួយគ្នាដោយការស្រុះស្រួលគ្នា ដូចជាក្បាលនៃរាងកាយបណ្តាលឱ្យផ្នែកនៃរាងកាយធ្វើការរួមគ្នាដើម្បីឱ្យមានសុខភាពល្អ។(សូមមើល: rc://*/ta/man/translate/figs-metaphor)

ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន ដោយគាំទ្រសរីរាង្គ​នីមួយៗ

«សរសៃ» គឺចងយ់ាងរឹងមាំដែលភ្ជាប់ឆ្អឹងឬសរីរាង្គនៅកន្លែងដែលមាននៅក្នុងរាងកាយ។

ក្នុង​សេចក្ដី​ស្រឡាញ់។

«ដូចជាសមាជិកស្រឡាញ់គ្នាទៅវិញទៅមក»