km_tn/eph/03/08.md

2.3 KiB

ប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

«អ្នកដែលព្រះជាម្ចាស់បានញែកចេញសម្រាប់អង្គទ្រង់ផ្ទាល់»

ដែលមនុស្សទូទៅមិននឹកស្មានដល់

មិនអាចត្រូវបានស្គាល់ទាំងស្រុង (សូមមើល: rc://*/ta/man/translate/figs-metaphor)

ភាពសំបូរបែបរបស់ព្រះគ្រិស្ត

លោកប៉ូលនិយាយសេចក្ដីពិតអំពីព្រះគ្រិស្ដនិងព្រះពរដែលគាត់នាំមកដូចពួកគេជាទ្រព្យសម្បត្ដិ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

បំភ្លឺដល់មនុស្សគ្រប់គ្នា ស្គាល់គម្រោងការរបស់ព្រះជាម្ចាស់។

ការផ្តល់ពន្លឺដល់មនុស្សតំណាងឱ្យការបង្រៀនពួកគេ។ សូមមើលការបកប្រែផ្សេងទៀត: «ចាំងពន្លឺលើផែនការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដើម្បីឱ្យមនុស្សទាំងអស់ដឹងថាវាជាអ្វី» ឬ «បង្រៀនមនុស្សទាំងអស់នូវផែនការអាថ៌កំបាំងរបស់ព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

គម្រោងការនេះបានលាក់ទុកតាំងពីដើមរៀងមក ពេលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ។

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ «ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់បានរក្សាផែនការនេះឱ្យអាថ៌កំបាំងអស់រយៈពេលជាយូរមកហើយ» (សូមមើល: rc://*/ta/man/translate/figs-activepassive)