km_tn/eph/02/13.md

6.2 KiB

ប៉ុន្តែ ឥឡូវនេះដោយសារព្រះគ្រិស្តយេស៊ូ

លោកប៉ូលកំពុងសម្គាល់ភាពផ្ទុយគ្នារវាងពួកអេភេសូរមុនពេលពួកគេជឿលើព្រះគ្រិស្តនិងបន្ទាប់ពីពួកគេជឿលើព្រះគ្រិស្ត។

បងប្អូនដែលធ្លាប់នៅឆ្ងាយពីព្រះជាម្ចាស់ បានចូលមកជិតព្រះជាម្ចាស់ហើយ តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត។

ដោយសារតែអំពើបាបរបស់អ្នកជឿពួកគេបានបែកចេញពីព្រះជាម្ចាស់។ ប៉ុន្ដែឥឡូវនេះព្រះយេស៊ូបាននាំពួកគេចូលទៅជិតព្រះជាម្ចាស់ដោយសារព្រះលោហិតរបស់ទ្រង់។ សូមមើលការបកប្រែផ្សេងទៀត:

តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត

ព្រះលោហិតរបស់ព្រះគ្រិស្តគឺជាពាក្យប្រៀបធៀបសម្រាប់ការសុគតរបស់ទ្រង់។សូមមើលការបកប្រែផ្សេងទៀត: «ដោយការសុគតរបស់ព្រះគ្រិស្ត» ឬ «នៅពេលដែលព្រះគ្រិស្តបានសុគតជំនួសយើង» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ព្រះអង្គជាសេចក្តីសុខសាន្តរបស់យើង

«ព្រះយេស៊ូផ្តល់ឱ្យយើងនូវសន្តិភាពរបស់ទ្រង់»

ព្រះអង្គបានបង្រួបបង្រួមសាសន៍ទាំងពីរ ឲ្យរួមគ្នាមកតែមួយ។

«ព្រះអង្គបានធ្វើអោយជនជាតិយូដានិងសាសន៍ដទៃក្លាយជាតែមួយ»

ដោយសារព្រះកាយព្រះគ្រិស្ត

«ដោយសារការសោយទិវង្គតនៃព្រះកាយរបស់ព្រះអង្គនៅលើឈើឆ្កាង» (សូមមើល: rc://*/ta/man/translate/figs-metonymy)

​ជញ្ជាំង​ដែល​បំបាក់​បំបែក​

«ជញ្ជាំងនៃសេចក្តីស្អប់» ឬ «ជញ្ជាំងនៃអំពើអាក្រក់»

ជាសត្រូវនឹងគ្នា

ពាក្យថា «យើង» សំដៅទៅលើលោកប៉ូលនិងអេភេសូរ។ សាសន៍ដទៃត្រូវបានបំបែកចេញពីសាសន៍យូដា។ សូមមើលការបកប្រែផ្សេងទៀត: «ដែលបំបែកយើងពួកយូដានិងពួកសាសន៍ដទៃចេញពីគ្នា» (សូមមើល rc://*/ta/man/translate/figs-inclusive)

ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល

ព្រះលោហិតរបស់ព្រះយេស៊ូបានបំពេញតាមក្រឹត្យវិន័យរបស់លោកម៉ូសេដើម្បីអោយជនជាតិយូដានិងសាសន៍ដទៃអាចរស់នៅដោយសុខសាន្ដក្នុងព្រះជាម្ចាស់។

មនុស្សថ្មីមួយ

ជាមនុស្សថ្មីតែមួយ ប្រជាជនដែលបានប្រោសលោះ(សូមមើល: rc://*/ta/man/translate/figs-metaphor)

ក្នុងព្រះអង្គ

វាគឺជាការរួបរួមគ្នាជាមួយព្រះគ្រិស្តដែលធ្វើឱ្យមានការផ្សះផ្សាគ្នារវាងជនជាតិយូដានិងសាសន៍ដទៃ។

ព្រះគ្រិស្តបានផ្សះផ្សាសាសន៍ទាំងពីរ

«ព្រះគ្រិស្តនាំជនជាតិយូដានិងសាសន៍ដទៃមកជុំគ្នាដោយសុខសាន្ដ»

តាមរយៈឈើឆ្កាង

ឈើឆ្កាងនៅទីនេះតំណាងឱ្យការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ សូមមើលការបកប្រែផ្សេងទៀត: «តាមរយៈការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង» (សូមមើល: rc://*/ta/man/translate/figs-metonymy)

កំចាត់ការស្អប់គ្នាចោល

ការបញ្ឈប់ភាពជាសត្រូវរបស់ពួកគេត្រូវបានគេនិយាយដូចជាគាត់បានសម្លាប់ភាពជាសត្រូវរបស់ពួកគេ។ តាមរយៈការសុគតនៅលើឈើឆ្កាងព្រះយេស៊ូបានលុបបំបាត់ហេតុផលដែលជនជាតិយូដានិងសាសន៍ដទៃត្រូវស្អប់ចំពោះគ្នា។ ឥឡូវក៏មិនចាំបាច់រស់នៅស្របតាមច្បាប់របស់លោកម៉ូសេដែរ។ សូមមើលការបកប្រែផ្សេងទៀត: «បញ្ឈប់ពួកគេពីការស្អប់គ្នាទៅវិញទៅមក»(សូមមើល: rc://*/ta/man/translate/figs-metaphor)