km_tn/eph/02/01.md

3.1 KiB

ប្រយោគភ្ជាប់:

លោកប៉ូលរម្លឹកអ្នកជឿពីអតីតកាលនៃអ្នកជឿ និង របៀបដែលពួកគេនៅពីមុខព្រះភក្ត្រព្រះជាម្ចាស់។

បងប្អូនបានស្លាប់នៅក្នុងអំពើរំលង

ពាក្យថា «រំលង» និង «អំពើបាប» បានអត្ថន័យស្រដៀងគ្នា។ លោកប៉ូលប្រើពួកគេជាមួយគ្នាដើម្បីផ្តោតទៅលើអំពើបាបដ៏ធំរបស់មនុស្ស ។ (សូមមើល: rc://*/ta/man/translate/figs-doublet)

បងប្អូនបានស្លាប់នៅក្នុងអំពើរំលង និងអំពើបាបរួចទៅហើយ។

នេះគឺបង្ហាញរបៀបមនុស្សមានបាបគឺមិនអាចគោរពព្រះជាម្ចាស់នៅក្នុងរបៀបដូចគ្នាមនុស្សស្លាប់គឺមិនអាចឆ្លើយតបខាងរាងកាយ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

នៅតាមរបៀបលោកីយ៍

សាវកបានប្រើ «លោកីយ៍» ដើម្បីសំដៅទៅលើអាកប្បកិរិយា និង គុណតម្លៃពុករលួយនៃការរស់នៅតាមលោកីយ៍​ ។ សូមមើលការបកប្រែផ្សេងទៀត: «ទៅតាមគុណតម្លៃរបស់មនុស្សនៅក្នុងលោកីយ៍» ឬ «តាមគោលការណ៍នៃលោកកីយ៍បច្ចុបន្បន្ន» (សូមមើល: rc://*/ta/man/translate/figs-metonymy)

បងប្អូនរស់នៅតាមមេគ្រប់គ្រងអំណាចលើអាកាស

នេះសំដៅទៅលើវិញ្ញាណអាក្រក់ឬសាតាំង។

គឺជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល

«គឺវិញ្ញាណរបស់សាតាំង ដែលកំពុងធ្វើការ»

បណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យបណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍ និងប្រព្រឹត្តអំពើផ្សេងៗតាមចិត្តគំនិតលោកីយ៍

ពាក្យថា «រាងកាយ» និង «គំនិត» តំណាងឲ្យមនុស្សទាំងមូល។ (See: rc://*/ta/man/translate/figs-metonymy)

មនុស្សត្រូវបណ្តាសា

មនុស្សដែលព្រះជាម្ចាស់ក្រោធ (សូមមើល: rc://*/ta/man/translate/figs-metaphor)