km_tn/deu/33/26.md

1.5 KiB

ឱយេស៊ូរូនអើយ

នេះជាឈ្មោះមួយទៀតរបស់ប្រជាជនអ៊ីស្រាអែល។ មានន័យថា «ម្នាក់ដែលទៀងត្រង់»។ បកប្រែដូចនៅក្នុង ៣២:១៥ ។ (សូមមើល rc://*/ta/man/translate/translate-names)

ព្រះអង្គយាងកាត់ផ្ទៃមេឃ ... នៅលើពពក។

នេះជារូបភាពរបស់ព្រះអម្ចាស់ ដែលកំពុងជិះលើពពកកាត់ផ្ទៃមេឃ ដូចស្តេចជីះលើរទេះចម្បាំងរបស់ព្រះអង្គដែលកំពុងជិះកាត់សមរភូមិ។ ការបកប្រែផ្សេងទៀត «ជិះកាត់ផ្ទៃមេឃដូចជាស្តេចជិះកាត់សមរភូមិ ... នៅលើពពកដូចជាស្តេចលើរទេះចម្បាំងរបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-metaphor)

មកជួយអ្នក

«មកជួយអ្នក»។ លោកម៉ូសេនិយាយទៅកាន់ជនជាតិអ៊ីស្រាអែល ដូចជាពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» នៅទីនេះជាឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)