km_tn/deu/32/39.md

1.6 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយចម្រៀងកំណាព្យមួយទៅកាន់ប្រជាជនអ៊ីស្រាអែល។ (សូមមើល rc://*/ta/man/translate/figs-parallelism)

យើងនេះហើយដែលជាព្រះ

«យើងខ្លួនយើងផ្ទាល់» ឬ «គឺយើងតែមួយអង្គគត់»។ ព្រះអម្ចាស់មានបន្ទូលឡើងវិញថា «យើង» ដើម្បីបញ្ជាក់ថា មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។

ដ្បិតយើងលើកដៃរបស់យើងទៅលើស្ថានសួគ៌ហើយស្បថក្នុងនាមយើង

«យើងលើកដៃឡើងទៅលើស្ថានសួគ៌ ហើយស្បថ» ឬ «យើងបានស្បថ»។ ការលើកដៃឡើង ជាសញ្ញានៃការស្បថ។

ដែលមានព្រះជន្មអស់កល្បជានិច្ច។

«ដូចដែលយើងរស់នៅជារៀងរហូត» ឬ« យើងស្បថដោយជីវិតរបស់យើងដែលមិនចេះសុគត»។ សេចក្តីថ្លែងការណ៍នេះធានាដល់ប្រជាជនថា អ្វីដែលព្រះជាម្ចាស់មានបន្ទូលនៅក្នុង ៣២:៤១-៣២: ៤២ នឹងកើតឡើង។