km_tn/deu/32/35.md

2.6 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយចំរៀងកំណាព្យមួយទៅកាន់ប្រជាជនអ៊ីស្រាអែល។ នេះជាចុងបញ្ចប់នៃការដកស្រង់ពាក្យរបស់លោកម៉ូសេពីពាក្យរបស់ព្រះអម្ចាស់ ដែលចាប់ផ្តើមនៅ ៣២:១៩ ។ (សូមមើល rc://*/ta/man/translate/figs-parallelism)

ការសងសឹក និងការតបទៅវិញគឺស្រេចតែលើយើង

ពាក្យថា «ការសងសឹក» និង «ការតបទៅវិញ» មានន័យដូចគ្នា។ ការបកប្រែផ្សេងទៀត «យើងនឹងសងសឹកនិងដាក់ទោសខ្មាំងសត្រូវរបស់អ៊ីស្រាអែល» (សូមមើល rc://*/ta/man/translate/figs-doublet)

ការតបទៅវិញ

ដើម្បីដាក់ទោស ឬផ្តល់រង្វាន់ដល់មនុស្សម្នាក់ ចំពោះទង្វើដែលគាត់បានធ្វើ។

ជើងរបស់ពួកគេរអិល

មានរឿងអាក្រក់បានកើតឡើងចំពោះពួកគេ។ ការបកប្រែផ្សេងទៀត «ពួកគេអស់សង្ឃឹម» (សូមមើល rc://*/ta/man/translate/figs-idiom)

ថ្ងៃនៃអន្តរាយសម្រាប់ពួកគេគឺជិតមកដល់

«ពេលវេលាសម្រាប់យើងដើម្បីបំផ្លាញពួកគេ»

ហើយថ្ងៃដែលពួកគេទទួលការអាក្រក់ក៏នឹងកើតឡើងយ៉ាងរហ័សដែរ។

ព្រះអម្ចាស់មានព្រះបន្ទូលអំពីការអាក្រក់ ដែលនឹងកើតមានចំពោះខ្មាំងសត្រូវរបស់ព្រះអង្គ ដូចជាអំពើអាក្រក់ដែលមនុស្សបានកំពុងរត់យ៉ាងខ្លាំង ទៅដាក់ទោសពួកគេ។ ការបកប្រែផ្សេងទៀត «ហើយយើងនឹងដាក់ទោសពួកគេយ៉ាងឆាប់រហ័ស» (សូមមើល UDB) (សូមមើល rc://*/ta/man/translate/figs-metaphor)