km_tn/deu/32/30.md

4.2 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយចម្រៀងកំណាព្យមួយទៅកាន់ប្រជាជនអ៊ីស្រាអែល។ គាត់បន្តដកស្រង់ពាក្យរបស់ព្រះអម្ចាស់ ហើយប្រាប់ពួកគេថែមទៀតពីអ្វី ដែលពួកគេនឹងយល់ បើពួកគេមានប្រាជ្ញា (៣២:២៨) ។ (សូមមើលៈfigs-parallelism)

តើមនុស្សម្នាក់អាចនឹងដេញមនុស្សមួយពាន់នាក់ ... ព្រះអម្ចាស់មិនបានប្រគល់ពួកគេទៅខ្មាំងសត្រូវទេនោះ?

លោកម៉ូសេប្រើសំណួរមួយដើម្បីស្តីបន្ទោសប្រជាជន ដែលមិនមានប្រាជ្ញាគ្រប់គ្រាន់ យល់ពីមូលហេតុដែលខ្មាំងសត្រូវរបស់ពួកគេ កំពុងតែវាយឈ្នះពួកគេ។ សំណួរនេះបកប្រែជាសេចក្តីថ្លែងការណ៍ដូចនៅក្នុងយូឌីប៊ី ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

មនុស្សម្នាក់អាចនឹងដេញមនុស្សមួយពាន់នាក់ ហើយដាក់មនុស្សពីរនាក់ប្រយុទ្ធជាមួយម៉ឺននាក់ដូចម្ដេចទៅ

អ្នកអាចផ្តល់ព័ត៌មានឱ្យច្បាស់ កាន់តែងាយយល់។ ការបកប្រែផ្សេងទៀត «ទាហានសត្រូវ១នាក់អាចដេញតាមមនុស្ស ១.០០០ នាក់របស់អ្នក និងទាហានសត្រូវ ២នាក់អាចបណ្តាលឱ្យទាហានរបស់អ្នក ១ម៉ឺននាក់រត់ទៅចេញទៅបាន» (សូមមើល [[rc:///ta/man/translate/translate-numbers]] និង [[rc:///ta/man/translate/figs-ellipsis]])

បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ

ពាក្យថា «ថ្មដា» សំដៅទៅលើព្រះអម្ចាស់ ដែលខ្លាំងពូកែនិងអាចការពារប្រជារាស្ត្ររបស់ព្រះអង្គ។ ការបកប្រែផ្សេងទៀត​ «លើកលែងតែព្រះអម្ចាស់ជាថ្មដារបស់ពួកគេ ដែលបានប្រគល់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ថ្មដារបស់គេ ... ថ្មដារបស់ពួកយើង

«ថ្មដា» ជាព្រះនាមត្រឹមត្រូវ ដែលលោកម៉ូសេហៅព្រះអម្ចាស់ ដែលប្រៀបបានទៅនឹងថ្មដាមួយ រឹងមាំនិងអាចការពារប្រជារាស្ត្ររបស់ព្រះអង្គបាន។ បកប្រែ «ថ្មដា» ដូចនៅក្នុង ៣២:៣។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ថ្មដាខ្មាំងសត្រូវរបស់ពួកយើងគឺមិនដូចជាថ្មដារបស់ពួកយើងឡើយ

រូបព្រះនិងព្រះក្លែងក្លាយរបស់សត្រូវ ពុំមានអំណាចដូចព្រះអម្ចាស់ទេ។

សូម្បីតែខ្មាំងសត្រូវរបស់ពួកយើង ក៏ទទួលស្គាល់ដូច្នេះដែរ។

យើងមិនត្រឹមតែនិយាយដូច្នោះទេ ប៉ុន្តែ សត្រូវរបស់យើងក៏និយាយដូច្នេះដែរ។