km_tn/deu/32/13.md

3.0 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយចម្រៀងកំណាព្យមួយទៅកាន់ប្រជាជនអ៊ីស្រាអែល។ (សូមមើល rc://*/ta/man/translate/figs-parallelism)

ព្រះអង្គបានធ្វើឲ្យលោកនៅលើទឹកដីដែលមានទីខ្ពស់

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ពាក្យថា «លោក» សំដៅទៅលើប្រជាជនអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់បានឱ្យពួកគេលើទីកន្លែងខ្ពស់នៅលើដី» ឬ«ព្រះអម្ចាស់បានជួយពួកគេឱ្យយក និងកាន់កាប់ទឹកដីនេះ» (សូមមើល rc://*/ta/man/translate/figs-idiom)

បានធ្វើឲ្យលោកនៅលើ ... បានចម្អែតលោក ... បានចិញ្ចឹមលោក

លោកម៉ូសេបន្តនិយាយអំពីជនជាតិអ៊ីស្រាអែលថា ជា« យ៉ាកុប» (៣២:៩)។ អ្នកប្រហែលជាត្រូវបកប្រែរឿងនេះដូចជាលោកម៉ូសេកំពុងនិយាយអំពីប្រជាជនអ៊ីស្រាអែលច្រើនដែរ។ «ធ្វើឱ្យបុព្វបុរសរបស់យើងនៅលើ ...បានចម្អែតពួកគេ ... ចិញ្ចឹមពួកគេ» (សូមមើល rc://*/ta/man/translate/figs-pronouns)

ព្រះអង្គបានចម្អែតលោកដោយផលផ្លែ ចេញពីស្រែចម្ការ

«ព្រះអង្គបាននាំលោកទៅដីមួយ ដែលមានដំណាំជាច្រើនដែលគាត់អាចបរិភោគ»

ព្រះអង្គបានចិញ្ចឹមលោកដោយទឹកឃ្មុំចេញពីថ្ម និងប្រេងដែលចេញពីច្រាំងថ្មដ៏រឹង។

ទឹកដីនេះមានឃ្មុំព្រៃជាច្រើន ដែលបង្កើតជាទឹកឃ្មុំជាមួយសំបុកនៅខាងក្នុងប្រហោងថ្ម។ វាក៏មានដើមអូលីវជាច្រើន ដែលផ្តល់ប្រេងហើយដុះនៅលើថ្ម ទួល និងភ្នំ។

បានចិញ្ចឹមលោកដោយទឹកឃ្មុំ

ដូចជាម្តាយបំបៅដោះកូន។ «បានអនុញ្ញាតឱ្យគាត់បឺតទឹកឃ្មុំ» (សូមមើល rc://*/ta/man/translate/figs-metaphor)