km_tn/deu/32/07.md

3.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយចម្រៀងកំណាព្យមួយទៅកាន់ប្រជាជនអ៊ីស្រាអែល។

ចូរនឹកចាំ ... ចូរពិចារណា ... ឪពុករបស់អ្នករាល់គ្នា ... បង្ហាញអ្នករាល់គ្នា ... ពួកចាស់ទុំ ... ប្រាប់អ្នករាល់គ្នា

លោកម៉ូសេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ដូចពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» និង «របស់អ្នក» មានលក្ខណៈឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ចូរនឹកចាំ

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «ចងចាំ» (សូមមើល rc://*/ta/man/translate/figs-idiom)

ពីថ្ងៃពីចាស់បុរាណ

«ថ្ងៃដែលកន្លងហួស» លោកម៉ូសេសំដៅទៅលើពេលវេលា អំឡុងពេលបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលបានរស់នៅឡើយ។

ចូរពិចារណាពីអាយុច្រើនឆ្នាំដែលកន្លងទៅ។

នេះជាពាក្យដដែលៗ ដែលលោកម៉ូសេទើបតែបាននិយាយនៅក្នុងផ្នែកមុន។ លោកម៉ូសេចង់ឱ្យប្រជាជនអ៊ីស្រាអែលផ្តោតលើប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាប្រជាជាតិមួយ។ (សូមមើល rc://*/ta/man/translate/figs-parallelism)

លោកនឹងបង្ហាញអ្នករាល់គ្នាឲ្យដឹង

«គាត់នឹងប្រាប់អ្នកឱ្យបានច្បាស់» ឬ «គាត់នឹងឱ្យអ្នកយល់ពីវា»

បានប្រទានទឹកដីឲ្យប្រជាជាតិទាំងឡាយ ទុកជាមរតក

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។«ដាក់ប្រជាជាតិនានានៅកន្លែង ដែលពួកគេនឹងរស់នៅ» ។ ពាក្យស្រដៀងគ្នានេះ «ផ្តល់ឱ្យអ្នកនូវមរតក» មាននៅក្នុង ៤:២១។ (សូមមើល rc://*/ta/man/translate/figs-idiom)

ព្រះអង្គបានកំណត់ព្រំដែនឲ្យប្រជាជននានា តាមចំនួននៃព្រះរបស់ពួកគេ។

ព្រះជាម្ចាស់តែងតាំងក្រុមមនុស្សនីមួយៗ រួមគ្នាជាមួយព្រះរបស់ខ្លួនទៅទឹកដីរបស់ខ្លួន។ តាមរបៀបនេះព្រះអង្គបានដាក់កម្រិត នៃឥទ្ធិពលរបស់រូបព្រះក្លែងក្លាយរបស់ក្រុមមនុស្ស។