km_tn/deu/31/27.md

4.9 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្ដនិយាយទៅពួកលេវី អំពីជនជាតិអ៊ីស្រាអែលទាំងអស់។

អំពីចិត្តបះបោរ និងចិត្តរឹងរូសសរបស់អ្នក

លោកម៉ូសេនិយាយទៅកាន់ពួកលេវី ដូចជាពួកគេមានមនុស្សម្នាក់ ដូច្នេះ ពាក្យ «របស់អ្នក» ជាឯកវចនៈ (សូមមើល rc://*/ta/man/translate/figs-you)

ចិត្តរឹងរូសរបស់អ្នក

បកប្រែពាក្យនេះ «ចិត្តរឹងរូស» ដូចនៅក្នុង ៩:៦។

តើអ្នករាល់គ្នានឹងបះបោរខ្លាំងយ៉ាងណាទៅ?

សំណួរដ៏ប៉ិនប្រសព្វនេះបញ្ជាក់ពីការបះបោររបស់ប្រជាជនយ៉ាងណា។ អាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «អ្នកនឹងកាន់តែបះបោរថែមទៀតបន្ទាប់ពីខ្ញុំស្លាប់»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ដើម្បីឲ្យខ្ញុំបាននិយាយប្រាប់ពាក្យទាំងនេះដល់ពួកគេ

នៅទីនេះ «នៅក្នុងត្រចៀករបស់ពួកគេ» មានន័យថាប្រជាជនខ្លួនឯង។ ការបកប្រែផ្សេងទៀត «ដើម្បីឱ្យខ្ញុំអាចនិយាយជាបទចំរៀងនេះទៅកាន់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ព្រមទាំងយកមេឃ និងផែនដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។

អាចមានន័យថា ១) លោកម៉ូសេកំពុងតែអំពាវនាវដល់អស់អ្នក ដែលរស់នៅលើមេឃនិងផែនដី ឱ្យធ្វើជាសាក្សីចំពោះអ្វីដែលគាត់បាននិយាយ ឬ ២) លោកម៉ូសេកំពុងតែនិយាយទៅកាន់មេឃនិងផែនដី ដូចជាពួកគេជាមនុស្ស ហើយគាត់កំពុងហៅពួកគេធ្វើជាសាក្សី ចំពោះអ្វី គាត់​និយាយ។ ឃ្លាស្រដៀងគ្នានេះលេចចេញក្នុង ៣០:១៩ ។ (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-personification]] and rc://*/ta/man/translate/figs-apostrophe)

នោះអ្នករាល់គ្នានឹងបង្ខូចខ្លួន

អ្នករាល់គ្នានឹងធ្វើអ្វីដែលខុសទាំងស្រុង។ ពាក្យស្រដៀងគ្នានេះកើតមានឡើងនៅក្នុង ៤:១៥។

ហើយងាកបែរចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា

«ឈប់ធ្វើតាមការណែនាំដែលខ្ញុំបានផ្តល់ដល់អ្នករាល់គ្នា»។ ពាក្យស្រដៀងគ្នានេះលេចឡើងក្នុង ៩:១១។

ដោយសារតែអ្នករាល់គ្នានឹងទៅប្រព្រឹត្តអ្វីដែលជាអំពើអាក្រក់នៅចំពោះព្រះអម្ចាស់

នៅទីនេះ «នៅចំពោះព្រះអម្ចាស់» មានន័យថា «តាមយោបល់របស់ព្រះអម្ចាស់»។ ការបកប្រែផ្សេងទៀត «ពីព្រោះ អ្នករាល់គ្នានឹងធ្វើអ្វី ដែលព្រះអម្ចាស់មានព្រះបន្ទូលថា អាក្រក់» (សូមមើល rc://*/ta/man/translate/figs-metonymy)

ដោយអំពើដែលអ្នកបានប្រព្រឹត្ត។

នៅទីនេះ «ដៃរបស់អ្នក» មានន័យថា ប្រជាជនខ្លួនឯង។ ការបកប្រែផ្សេងទៀត «ដោយសារតែអ្វីដែលអ្នកបានបង្កើត» (សូមមើល rc://*/ta/man/translate/figs-synecdoche)