km_tn/deu/31/17.md

3.9 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានបន្ទូលទៅកាន់លោកម៉ូសេ។

សេចក្ដីក្រោធរបស់យើងនឹងត្រូវឆួលឡើងប្រឆាំងនឹងពួកគេ

ព្រះអម្ចាស់ប្រៀបធៀបសេចក្ដីក្រោធរបស់ព្រះអង្គ ទៅនឹងនរណាម្នាក់ដែលចាប់ផ្តើមដុតភ្លើង។ នេះសង្កត់ធ្ងន់លើអំណាចរបស់ព្រះជាម្ចាស់ ដើម្បីបំផ្លាញអ្វីៗដែលធ្វើឱ្យព្រះអង្គក្រោធ។ អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «យើងនឹងបញ្ឆេះសេចក្ដីក្រោធប្រឆាំងនឹងពួកគេ» ឬ «យើងនឹងសេចក្ដីក្រោធនឹងពួកគេ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

យើងនឹងគេចព្រះចេញពីពួកគេ

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «យើងនឹងមិនជួយពួកគេទេ» (សូមមើល rc://*/ta/man/translate/figs-idiom)

នោះពួកគេនឹងត្រូវលេបត្របាក់អស់ទៅ។

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «យើងនឹងលេបត្របាក់ពួកវា» ឬ «យើងនឹងអនុញ្ញាតឱ្យសត្រូវរបស់ពួកគេលេបត្របាក់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-activepassive)

លេបត្របាក់

នេះជាពាក្យប្រៀបធៀបសម្រាប់ «បំផ្លាញទាំងស្រុង»។ (សូមមើល rc://*/ta/man/translate/figs-metaphor)

គ្រោះមហន្តរាយ និងបញ្ហាជាច្រើននឹងកើតឡើងចំពោះពួកគេ

ពិពណ៌នាអំពីគ្រោះមហន្តរាយ និងបញ្ហាដូចជាពួកគេជាមនុស្ស។ ការបកប្រែផ្សេងទៀត «ពួកគេនឹងជួបបទពិសោធន៍គ្រោះមហន្តរាយ និងបញ្ហាជាច្រើន» (សូមមើល rc://*/ta/man/translate/figs-personification)

តើមិនមែនដោយសារតែព្រះជាម្ចាស់ ... ក្នុងចំណោមយើងទេឬ?

ពិពណ៌នាអំពីគ្រោះមហន្តរាយ និងបញ្ហាដូចពួកគេជាមនុស្ស។ សំណួរប៉ិនប្រសព្វនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «គ្រោះមហន្តរាយទាំងនេះកំពុងបំផ្លាញខ្ញុំ ... នៅក្នុងចំណោម»។ (សូមមើល [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-rquestion]])

ព្រះជាម្ចាស់មិនគង់ក្នុងចំណោមយើង

«ព្រះជាម្ចាស់លែងការពារយើង» ឬ «ព្រះជាម្ចាស់បានទុកយើងចោល»