km_tn/deu/29/20.md

3.2 KiB

សេចក្តីខ្ញាល់ និងសេចក្តីប្រចណ្ឌរបស់ព្រះអម្ចាស់ មុខជាឆាបឆេះគេ

ដូចជាភ្លើងអាចឆេះខ្លាំងឡើងដែរ ដូច្នេះ សេចក្តីក្រោធនិងការប្រចណ្ឌរបស់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង។ ការបកប្រែផ្សេងទៀត «សេចក្តីក្រោធព្រមទាំងការប្រចណ្ឌរបស់ព្រះអម្ចាស់នឹងឆេះដូចជាភ្លើង» (សូមមើល rc://*/ta/man/translate/figs-metaphor)

សេចក្តីខ្ញាល់ និងសេចក្តីប្រច័ណ្ឌរបស់ព្រះអម្ចាស់

នៅទីនេះពាក្យថា «សេចក្តីប្រចណ្ឌ» ពិពណ៌នាអំពី «ការខ្ញាល់របស់ព្រះអម្ចាស់»។ ការបកប្រែផ្សេងទៀត «សេចក្តីក្រោធព្រមទាំងការប្រចណ្ឌរបស់ព្រះអម្ចាស់» (សូមមើល rc://*/ta/man/translate/figs-hendiadys)

ដែលកត់ទុក

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ដែលខ្ញុំបានសរសេរ» (សូមមើល rc://*/ta/man/translate/figs-activepassive)

ហើយគ្រប់ទាំងបណ្តាសាដែលកត់ទុកក្នុងគម្ពីរនេះក៏នឹងកើតមានដល់គេ

លោកម៉ូសេពិពណ៌នាបណ្តាសានេះ ដូចជាមនុស្សម្នាក់ដែលនឹងវាយប្រហារពួកគេដោយការភ្ញាក់ផ្អើល។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់នឹងដាក់បណ្តាសាគាត់ដោយបណ្តាសា ដែលមានកត់ទុកនៅក្នុងគម្ពីរ តាមរបៀបដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង»។ ពាក្យស្រដៀងគ្នានេះកើតមានឡើងនៅក្នុង ២៨:១៥។ (សូមមើល [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-personification]])

រួចព្រះអម្ចាស់នឹងលុបបំបាត់ឈ្មោះរបស់ពួកគេពីផែនដីនេះ។

នេះមានន័យថា ព្រះជាម្ចាស់នឹងបំផ្លាញមនុស្ស និងក្រុមគ្រួសាររបស់គេទាំងស្រុង។ នៅពេលអនាគតមនុស្សនឹងមិនចងចាំគាត់ទេ។ ឃ្លាស្រដៀងគ្នានេះកើតមានឡើងនៅក្នុង ៧:២៣។