km_tn/deu/29/02.md

3.8 KiB

អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក គ្រប់ទាំងហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើ

នៅទីនេះ «ភ្នែក» បញ្ជាក់ថា ព្រះអម្ចាស់សង្ឃឹមទុកថាពួកគេចងចាំអ្វីពួកគេបានឃើញ។ ការបកប្រែផ្សេងទៀត «អ្នករាល់គ្នាបានឃើញអ្វីៗ ដែលព្រះអម្ចាស់បានធ្វើដើម្បីឲ្យអ្នកបានឃើញ និងចងចាំនូវអ្វី ដែលព្រះអង្គបានធ្វើ» (សូមមើល rc://*/ta/man/translate/figs-synecdoche)

អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកព្រះអង្គដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ

នៅទីនេះ «ភ្នែក» បញ្ជាក់ថា ព្រះអម្ចាស់រំពឹងទុកថា ពួកគេចងចាំអ្វីពួកគេបានឃើញ។ ការបកប្រែផ្សេងទៀត «អ្នករាល់គ្នាបានឃើញដោយខ្លួនឯងថា ប្រជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ផ្ទាល់នឹងភ្នែក

លោកម៉ូសេនិយាយទៅកាន់ជនជាតិអ៊ីស្រាអែល ដូចពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «របស់អ្នក» នៅទីនេះជាឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ព្រមទាំងទីសម្គាល់ និងការអស្ចារ្យដ៏ធំ។

ពាក្យថា« ទីសម្គាល់» និង«ការអស្ចារ្យដ៏ធំ» ទាំងពីរសំដៅទៅលើគ្រោះកាច ដែលព្រះអម្ចាស់បានចាត់មកស្រុកអេស៊ីប។ ការបកប្រែផ្សេងទៀត «និងរបស់ដ៏មានឥទ្ធិឫទ្ធិទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានធ្វើ» (សូមមើល rc://*/ta/man/translate/figs-doublet)

ព្រះអម្ចាស់មិនបានប្រទានឲ្យអ្នករាល់គ្នាមានចិត្តដែលអាចស្វែងយល់ មានភ្នែកដែលអាចមើលឃើញ ឬមានត្រចៀកដែលស្តាប់ឮនៅឡើយ។

ប្រជាជនពិតជាមានចិត្ត ភ្នែក និងត្រចៀក។ នេះជាឃ្លានិយាយថា ព្រះអម្ចាស់មិនបានជួយពួកគេឱ្យយល់ពីអ្វី ដែលពួកគេបានឃើញនិងឮ ដែលព្រះអម្ចាស់ជានរណា និងពីមូលហេតុ និងរបៀបដែលពួកគេគួរតែស្តាប់បង្គាប់ព្រះអង្គឡើយ។ (សូមមើល rc://*/ta/man/translate/figs-metonymy)

មានចិត្តដែលអាចស្វែងយល់

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «អាចឱ្យអ្នកយល់» (សូមមើល rc://*/ta/man/translate/figs-idiom)