km_tn/deu/28/65.md

2.3 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ដូចពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» និង «របស់អ្នក» មានលក្ខណៈឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ហើយក៏មិនមែនជាកន្លែងដែលអ្នករាល់គ្នាសម្រាកដែរ

នៅទីនេះឃ្លា «បាតជើងរបស់អ្នក» សំដៅទៅលើមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀត «អ្នកនឹងត្រូវវង្វេងវង្វាន់ជានិច្ច ព្រោះអ្នកមិនមានផ្ទះអចិន្រ្តៃយ៍ ដែលអ្នកអាចសម្រាកបាន» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ព្រះអម្ចាស់នឹងធ្វើឲ្យចិត្តអ្នករាល់គ្នាញ័ររន្ធត់ ធ្វើឲ្យភ្នែករបស់អ្នករាល់គ្នាស្រវាំង ហើយធ្វើឲ្យព្រលឹងរបស់អ្នករាល់គ្នាទុក្ខព្រួយលំបាក។

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់នឹងធ្វើឱ្យអ្នករាល់គ្នាភ័យខ្លាច ដោយគ្មានសង្ឃឹមនិងសោកស្តាយ» (សូមមើល rc://*/ta/man/translate/figs-idiom)

ជីវិតរបស់អ្នករាល់គ្នានឹងគ្មានទីកំណត់នៅចំពោះមុខអ្នករាល់គ្នា​

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «អ្នកនឹងមិនដឹងថា អ្នកនឹងរស់ឬស្លាប់» (សូមមើល rc://*/ta/man/translate/figs-idiom)