km_tn/deu/28/58.md

2.1 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ដូចពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» និង «របស់អ្នក» មានលក្ខណៈឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ដែលបានកត់ទុក

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ដែលខ្ញុំបានសរសេរ» (សូមមើល rc://*/ta/man/translate/figs-activepassive)

ព្រះនាមដ៏រុងរឿង និងគួរស្ញែងខ្លាចរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាទេ

នៅទីនេះឃ្លា «ព្រះនាម» សំដៅទៅលើព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលមានសិរីរុងរឿងនិងគួរឱ្យស្ញប់ស្ញែង» (សូមមើល rc://*/ta/man/translate/figs-metonymy)

ព្រះអម្ចាស់នឹងប្រហារអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា

ព្រះអម្ចាស់នឹងបញ្ជូនគ្រោះកាចដ៏គួរឱ្យស្ញែងខ្លាច កើតមានដល់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា» ឬ «ព្រះអម្ចាស់នឹងធ្វើឱ្យប្រាកដថា អ្នករាល់គ្នា និងកូនចៅរបស់អ្នកទទួលរងពីគ្រោះកាចដ៏គួរឱ្យភ័យខ្លាច»