km_tn/deu/28/13.md

3.2 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ដូចពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» និង «របស់អ្នក» មានលក្ខណៈឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

បានថ្តុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ

ពាក្យប្រៀបធៀបនេះពិពណ៌នាអំពីប្រជាជាតិអ៊ីស្រាអែលថា ជាសត្វមួយហើយមានន័យថា ប្រជាជនអ៊ីស្រាអែលនឹងក្លាយជាអ្នកដឹកនាំលើប្រជាជាតិនានាហើយមិនដែលមានអ្នកបម្រើណានៅពីក្រោយពួកគេទៀតឡើយ។ ជនជាតិអ៊ីស្រាអែលនឹងមានឋានៈខ្ពស់ខាងអំណាចប្រាក់ និងកិត្តិយស។ (សូមមើល rc://*/ta/man/translate/figs-metaphor)

មិនមែនអន់ជាងគេទេ ... នឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច

ជនជាតិអ៊ីស្រាអែលនឹងគ្រប់គ្រងលើអ្នកដទៃ ប៉ុន្តែ មិនដែលមានអ្នកផ្សេងគ្រប់គ្រងពួកគេឡើយ។

ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា

លោកម៉ូសេកំពុងតែនិយាយទៅកាន់ជនជាតិអ៊ីស្រាអែលទាំងអស់ ដូច្នេះ ពាក្យ «អ្នក» ជាពហុវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

មិនត្រូវងាកទៅឆ្វេង ឬទៅស្តាំ ចេញពីព្រះបន្ទូលណាមួយ ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ហើយបែរទៅតាមព្រះដទៃ និងគោរពថ្វាយបង្គំព្រះដ៏ទៃទៀតឡើយ។

ការមិនគោរពដល់ព្រះអម្ចាស់ និងការថ្វាយបង្គំព្រះដទៃទៀត ត្រូវបានគេនិយាយដូចជាមនុស្សម្នាក់បានងាកទៅរកទិសដៅផ្សេង ពីព្រះបន្ទូលរបស់ព្រះអម្ចាស់។ការបកប្រែផ្សេងទៀត «បើអ្នករាល់គ្នាមិនគោរពតាមអ្វី ដែលយើងកំពុងបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ដោយគោរពបម្រើព្រះដទៃ» (សូមមើល rc://*/ta/man/translate/figs-metaphor)