km_tn/deu/28/07.md

3.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ដូចពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» និង «របស់អ្នក» មានលក្ខណៈឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ធ្វើឲ្យខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងអ្នករាល់គ្នា ហើយត្រូវចុះចាញ់នៅមុខអ្នករាល់គ្នា

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «បណ្តាលឱ្យអ្នករាល់គ្នាមានជ័យជម្នះ លើកងទ័ពខ្មាំងសត្រូវ ដែលវាយប្រហារអ្នករាល់គ្នា» (សូមមើល rc://*/ta/man/translate/figs-activepassive)

ពួកគេនឹងរត់នៅមុខអ្នករាល់គ្នា នៅតាមផ្លូវប្រាំពីរ។

«ប៉ុន្តែ ពួកគេនឹងរត់ចេញពីអ្នករាល់គ្នា នៅតាមផ្លូវប្រាំពីរ»

នៅតាមផ្លូវ

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ចំនួនពិតអាច​ច្រើនជាង ឬតិចជាងប្រាំពីរ។ ការបកប្រែផ្សេងទៀត «នៅតាមផ្លូវផ្សេងៗគ្នាជាច្រើន» (សូមមើល rc://*/ta/man/translate/figs-idiom)

ព្រះអម្ចាស់នឹងប្រទានពរអ្នករាល់គ្នាឲ្យមានស្រូវពេញជង្រុក

លោកម៉ូសេបានពណ៌នាអំពីព្រះអម្ចាស់ប្រទានពរ ដល់ជនជាតិអ៊ីស្រាអែល ដូចជាព្រះអម្ចាស់កំពុងតែបញ្ជាឱ្យមនុស្សម្នាក់វាយប្រហារពួកគេ ដោយការភ្ញាក់ផ្អើល។ ការបកប្រែផ្សេងទៀត «នៅពេលដែលព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងភ្ញាក់ផ្អើលពីចំនួនស្រូវ ដែលអ្នករាល់គ្នាមាននៅក្នុងជង្រុករបស់អ្នករាល់គ្នា» (សូមមើល [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-personification]])

និងប្រទានពរក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាបានធ្វើ

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «និងគ្រប់ៗអ្វីទាំងអស់ដែលអ្នករាល់គ្នាធ្វើ» (សូមមើល rc://*/ta/man/translate/figs-idiom)