km_tn/deu/27/18.md

2.1 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្ដប្រាប់ពួកលេវី និងប្រជាជននូវអ្វីដែលពួកគេត្រូវនិយាយ។

ត្រូវបណ្តាសាហើយ

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ សូមមើលការបកប្រែនៅក្នុង ២៧:១៦ ។ ការបកប្រែផ្សេងទៀត «សូមឱ្យព្រះអម្ចាស់ដាក់បណ្តាសាមនុស្សនោះ» (សូមមើល rc://*/ta/man/translate/figs-activepassive)

អ្នកណាដែលរំលោភបំពានសេចក្តីយុត្តិធម៌ លើជនបរទេស ... ស្រ្តីមេម៉ាយ។

លោកម៉ូសេនិយាយអំពីយុត្តិធម៌ដូចជាវត្ថុ ដែលមនុស្សខ្លាំងពូកែអាចដកចេញពីមនុស្សទន់ខ្សោយបាន។ ភាសារបស់អ្នកអាចមានមួយពាក្យដែលមានន័យថា« ប្រើកម្លាំងដើម្បីដកយក»។ ពាក្យស្រដៀងគ្នានេះមាននៅក្នុង ២៤:១៧ ។ ការបកប្រែផ្សេងទៀត «ធ្វើបាបជនបរទេស…ស្រ្តីមេម៉ាយដោយអយុត្តិធម៌» (សូមមើល rc://*/ta/man/translate/figs-metaphor)

ក្មេងកំព្រា

ទាំងនេះជាក្មេងកំព្រា ដែលឪពុកម្តាយបានស្លាប់ ហើយមិនមានសាច់ញាតិមើលថែពួកគេទេ។

ស្រ្តីមេម៉ាយ

មានន័យថា ស្ត្រីដែលប្តីរបស់នាងបានស្លាប់ ហើយគ្មានកូនមើលថែនាងក្នុងអាយុចាស់ទេ។