km_tn/deu/26/18.md

3.7 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ដូចពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» និង «របស់អ្នក» មានលក្ខណៈឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់

«ប្រជាជនដែលជាកម្មសិទ្ធិរបស់ព្រះអង្គ»

ព្រះអង្គនឹងឲ្យអ្នករាល់គ្នាក្លាយទៅ

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «ព្រះអង្គនឹងធ្វើឱ្យអ្នករាល់គ្នាសំខាន់ជាង» ឬ «ព្រះអង្គនឹងធ្វើឱ្យអ្នករាល់គ្នាធំជាង» (សូមមើល rc://*/ta/man/translate/figs-idiom)

ព្រះអង្គនឹងឲ្យអ្នករាល់គ្នាក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយស កេរ្តិ៍ឈ្មោះ

អាចមានន័យថា ១)« ព្រះអង្គនឹងធ្វើឱ្យអ្នករាល់គ្នាក្លាយជាប្រជាជាតិមួយដ៏ធំជាងប្រជាជាតិដទៃទៀត ដែលព្រះអង្គបានបង្កើតឡើង ហើយព្រះអង្គនឹងអាចឱ្យអ្នករាល់គ្នាសរសើរព្រះអង្គ និងផ្តល់កិត្តិយសដល់ព្រះអង្គ» ឬ ២)« ព្រះអង្គនឹងមានប្រជារាស្ត្រសរសើរព្រះអង្គច្រើនជាងពួកគេសរសើរដល់ប្រជាជាតិទាំងអស់ ដែលព្រះអង្គបានបង្កើតមក ប្រជាជននឹងនិយាយថាព្រះអង្គគឺប្រសើរជាងប្រជាជាតិមួយផ្សេងទៀត ហើយពួកគេនឹងផ្តល់កិត្តិយសដល់ព្រះអង្គ ។

ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាប្រជារាស្រ្តដ៏វិសុទ្ធសម្រាប់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា

ព្រះអម្ចាស់បានជ្រើសរើសជនជាតិអ៊ីស្រាអែល ឱ្យធ្វើជាកម្មសិទ្ធិរបស់ព្រះអង្គតាមរបៀបដ៏ពិសេសមួយ គឺដូចជាព្រះអម្ចាស់បានញែកពួកគេចេញពីប្រជាជាតិនានា។ អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឱ្យអ្នករាល់គ្នាឃ្លាតឆ្ងាយពីប្រជាជាតិដ៏ទៃ» (សូមមើល [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])