km_tn/deu/26/10.md

1.7 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្ដប្រាប់ជនជាតិអ៊ីស្រាអែលអំពីអ្វី ដែលពួកគេត្រូវនិយាយនៅពេលពួកគេនាំយកផលដំបូងរបស់ពួកគេមកថ្វាយព្រះអម្ចាស់។ គាត់និយាយទៅកាន់ពួកគេ ដូចជាពួកគេជាមនុស្សតែម្នាក់ ដូច្នេះ ពាក្យ «អ្នក» និង«របស់អ្នក» មានលក្ខណៈឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ផលដំបូង

«ផលដំបូងនៃការប្រមូលផល» ឬ «ផលដំណាំដំបូងនៃការប្រមូលផល»

អ្នក​រាល់​គ្នា​ត្រូវដាក់តង្វាយនោះចុះ

«អ្នក​រាល់​គ្នាត្រូវតែដាក់ធុងចុះ»។

ត្រូវជប់លៀងយ៉ាងអរសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា

«អ្នករាល់គ្នាត្រូវតែអរសប្បាយ និងដឹងគុណចំពោះការល្អទាំងអស់ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានធ្វើដើម្បីអ្នករាល់គ្នា»។