km_tn/deu/25/05.md

2.5 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

ប្រសិនបើ បងប្អូនប្រុសៗរស់នៅជាមួយគ្នា

អាចមានន័យថា ១)«បើបងប្អូនរស់នៅផ្ទះតែមួយ» ឬ ២) «បើបងប្អូនរស់នៅក្បែរគ្នា»។

នោះ ប្រពន្ធរបស់អ្នកស្លាប់ មិនអាចរៀបការជាមួយអ្នកដទៃបានឡើយ។

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ក្រុមគ្រួសាររបស់បុរសស្លាប់ មិនត្រូវឱ្យស្ត្រីមេម៉ាយរៀបការជាមួយមនុស្សណាម្នាក់ឡើយ» (សូមមើល rc://*/ta/man/translate/figs-activepassive)

ហើយត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។

«និងធ្វើអ្វីដែលប្អូនថ្លៃរបស់ប្តីស្លាប់ ត្រូវធ្វើ»

ត្រូវបន្តឈ្មោះជាកូនរបស់ប្តីដែលស្លាប់ទៅហើយនោះ

ពាក្យ «ឈ្មោះ» ជាឃ្លាសម្រាប់ខ្សែស្រឡាយគ្រួសាររបស់មនុស្ស។ ការបកប្រែផ្សេងទៀត «នឹងបន្តវង្សត្រកូលរបស់បងប្រុសដែលបានស្លាប់នោះ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ដើម្បីកុំឲ្យឈ្មោះរបស់គាត់បាត់ពីចំណោមជនជាតិអ៊ីស្រាអែលឡើយ។

ពាក្យ «ឈ្មោះ» ជាឃ្លាសម្រាប់ខ្សែស្រឡាយគ្រួសាររបស់មនុស្ស។ ការបកប្រែផ្សេងទៀត «ដើម្បីកុំឱ្យវង្សត្រកូលរបស់គាត់មិនបាត់ពីអ៊ីស្រាអែល» (សូមមើល rc://*/ta/man/translate/figs-metonymy)