km_tn/deu/22/16.md

2.9 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនៅតែបន្តកំពុងនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

គេបាននិយាយបរិហារកេរ្តិ៍នាង

អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត «គាត់បានចោទប្រកាន់នាងថា បានដេកជាមួយនរណាម្នាក់ មុនពេលគាត់រៀបការជាមួយនាង» (សូមមើល rc://*/ta/man/translate/figs-explicit)

«ខ្ញុំឃើញថាកូនស្រីរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ»។

នាមអរូបី «ភស្តុតាង» និង «ព្រហ្មចារី» អាចបកប្រែជាឃ្លាកិរិយាស័ព្ទ។ ការបកប្រែផ្សេងទៀត «កូនស្រីរបស់អ្នកមិនអាចបង្ហាញថា នាងជាស្រីព្រហ្មចារីទេ» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

ប៉ុន្តែ សូមអស់លោកមើល៍ចុះ​ នេះជាភស្តុតាង ដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាព្រហ្មចារីមែន។

នាមអរូបី «ភស្តុតាង» និង «ព្រហ្មចារី» អាចបកប្រែជាឃ្លាកិរិយាស័ព្ទ។ ការបកប្រែផ្សេងទៀត «ប៉ុន្តែ បង្ហាញថា កូនស្រីរបស់ខ្ញុំជាស្ត្រីព្រហ្មចារីម្នាក់» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

ពេលនោះ ឪពុកម្តាយត្រូវលាសំពត់នោះនៅមុខពួកចាស់ទុំរបស់ទីក្រុង។

អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត «ហើយបន្ទាប់មកម្តាយនិងឪពុកនឹងបង្ហាញសម្លៀកបំពាក់មានឈាមដល់ពួកព្រឹទ្ធាចារ្យ ដើម្បីជាភ័ស្ដុតាងបញ្ជាក់ថា នាងជាស្ត្រីក្រមុំព្រហ្មចារីមួយ»