km_tn/deu/21/08.md

3.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តប្រាប់ពួកចាស់ទុំអំពីអ្វី ដែលពួកគេគួរនិយាយ ពេលពួកគេលាងដៃលើសត្វគោ។ គាត់និយាយទៅកាន់ពួកគេ ដូចជាគាត់បានកំពុងនិយាយជាមួយមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» និង «របស់អ្នក» មានលក្ខណៈជាឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ជាប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យរួចពីបាបផង

ព្រះអម្ចាស់បានជួយសង្គ្រោះប្រជាជនអ៊ីស្រាអែលពីទាសករនៅស្រុកអេស៊ីប គឺដូចជាព្រះអម្ចាស់បានបង់ប្រាក់លោះប្រជារាស្ត្ររបស់ព្រះអង្គ ឱ្យរួចផុតពីទាសករ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

សូមកុំឲ្យអ៊ីស្រាអែល ជាប្រជារាស្រ្តដែលព្រះអង្គបានរំដោះ ត្រូវទទួលទោស

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «ហើយកុំប្រព្រឹត្ដចំពោះអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដូចជាពួកគេមានទោសពីបទសម្លាប់មនុស្សស្លូតត្រង់» (សូមមើល rc://*/ta/man/translate/figs-idiom)

ធ្វើដូច្នេះ ពួកគេនឹងគ្មានទោសឡើយ។​

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ពេលនោះព្រះអម្ចាស់នឹងអត់ទោសប្រជារាស្ត្រអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះតែការស្លាប់របស់មនុស្សស្លូតត្រង់»។ (សូមមើល rc://*/ta/man/translate/figs-activepassive)

អ្នករាល់គ្នាត្រូវលុបបំបាត់ការសម្លាប់ជនស្លូតត្រង់ចេញពីក្នុងចំណោមអ្នករាល់គ្នា​

«អ្នករាល់គ្នានឹងមិនមានកំហុសទៀតទេ ក្នុងការសម្លាប់មនុស្សគ្មានទោស»

អំពើត្រឹមត្រូវដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់។

ពាក្យថា «គាប់ព្រះហប្ញទ័យព្រះអម្ចាស់» ជាឃ្លាសម្រាប់ «នូវអ្វីដែលព្រះអម្ចាស់គិតថាត្រឹមត្រូវ»។ (សូមមើល rc://*/ta/man/translate/figs-metonymy)