km_tn/deu/20/16.md

2.9 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

រីឯក្រុងរបស់ជាតិសាសន៍ទាំងនេះ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាមរតក

ក្រុងនានានៅស្រុកកាណាន ដែលព្រះអម្ចាស់កំពុងប្រគល់ឱ្យប្រជាជន ត្រូវបាននិយាយដូចជាក្រុងនានាដែលជាចំណែកមរតករបស់ប្រជាជន។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ហើយអ្នករាល់គ្នាមិនត្រូវទុកជីវិតនរណាម្នាក់ឲ្យនៅរស់ឡើយ។

«អ្នករាល់គ្នាមិនត្រូវទុកទោះបីជាអ្វីក៏ដោយឱ្យមានជីវិតរស់នៅទេ»។ អាចថ្លែងនៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត «អ្នករាល់គ្នាត្រូវតែសម្លាប់អ្វីៗដែលមានជីវិត» (សូមមើល: rc://*/ta/man/translate/figs-litotes)

អ្នករាល់គ្នាត្រូវបំផ្លាញគេឲ្យអស់

«អ្នករាល់គ្នាត្រូវតែបំផ្លាញក្រុមមនុស្សទាំងនេះទាំងស្រុង»

ធ្វើដូច្នេះ ដើម្បីកុំឲ្យគេ

«បំផ្លាញប្រជាជាតិទាំងនេះដើម្បីពួកគេ»

ឲ្យប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ...ដែលគេបានប្រព្រឹត្តចំពោះព្រះរបស់ពួកគេ។

«ប្រព្រឹត្តតាមរបៀបគួរស្អប់ខ្ពើមដូចជាប្រជាជននៅប្រទេសទាំងនេះបានធ្វើជាមួយព្រះរបស់ពួកគេ»

បើអ្នកប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយ។

«បើអ្នករាល់គ្នាធ្វើដូចមនុស្សទាំងនេះ អ្នករាល់គ្នានឹងធ្វើបាបប្រឆាំងនឹង ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»