km_tn/deu/20/08.md

2.3 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តពិពណ៌នាពីស្ថានភាព ដែលអនុញ្ញាតឱ្យមនុស្សចាកចេញទៅធ្វើទាហាន។

តើមាននរណាភ័យខ្លាច ហើយមានចិត្តតក់ស្លុតឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ

«បើទាហានណាមួយនៅទីនេះ ខ្លាចហើយមិនក្លាហានគាត់គួរតែត្រឡប់ទៅផ្ទះរបស់គាត់វិញ»

ភ័យខ្លាច ហើយមានចិត្តតក់ស្លុត

ពាក្យទាំងពីរនេះមានន័យថា ជារួមដូចគ្នា។ ការបកប្រែផ្សេងទៀត «ភ័យខ្លាចក្នុងការប្រយុទ្ធនៅក្នុងសមរភូមិ» (សូមមើល rc://*/ta/man/translate/figs-doublet)

ក្រែងលោគេនាំឲ្យបងប្អូនតក់ស្លុតដូចខ្លួនដែរ។

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «ជនជាតិអ៊ីស្រាអែលផ្សេងទៀត មិនត្រឡប់ជាភ័យខ្លាចដូចគាត់ភ័យខ្លាចទេ» (សូមមើល rc://*/ta/man/translate/figs-idiom)

នាំឲ្យចិត្តបងប្អូនតក់ស្លុត ... ដូចខ្លួនដែរ

នៅទីនេះ «ចិត្ត »តំណាងឱ្យភាពក្លាហានរបស់មនុស្សម្នាក់។ (សូមមើល rc://*/ta/man/translate/figs-metonymy)

នោះត្រូវចាត់តាំងឲ្យមានមេទ័ព ដើម្បីនាំមុខពលទាហានទាំងនោះ។

«ពួកមេដឹកនាំត្រូវចាត់តាំងប្រជាជន ឱ្យធ្វើជាមេបញ្ជាការនិងដឹកនាំប្រជាជនអ៊ីស្រាអែល» ។