km_tn/deu/20/02.md

2.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្តនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

និយាយទៅកាន់ពលទាហាន

«និយាយទៅកាន់ទាហានអ៊ីស្រាអែល»

មិនត្រូវមានចិត្តតក់ស្លុត។ កុំភ័យខ្លាច ញ័ររន្ធត់។ និងភ័យខ្លាចនៅចំពោះមុខគេឡើយ។

ការបញ្ចេញមតិទាំងបួននេះ មានន័យដូចគ្នាហើយបញ្ជាក់យ៉ាងមុតមាំថា ពួកគេមិនត្រូវភ័យខ្លាចឡើយ។ បើភាសារបស់អ្នកមិនមានវិធីទាំងបួន ដើម្បីបង្ហាញគំនិតនេះអ្នកអាចប្រើតិចជាងបួន។ (សូមមើល rc://*/ta/man/translate/figs-parallelism)

មិនត្រូវមានចិត្តតក់ស្លុត។

នៅទីនេះ «ចិត្ត» តំណាងឱ្យភាពក្លាហានរបស់មនុស្ស។ សម្រាប់ចិត្តដែលតក់ស្លុត ជាឃ្លាដែលមានន័យថា «កុំភ័យខ្លាច» ។ (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-idiom]])

ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គយាងទៅជាមួយនឹងអ្នករាល់គ្នា ដើម្បីច្បាំងនឹងខ្មាំងសត្រូវជំនួសអ្នករាល់គ្នា

ព្រះអម្ចាស់បានកម្ចាត់ខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល ត្រូវបាននិយាយដូចព្រះអម្ចាស់អ្នកចម្បាំង ដែលប្រយុទ្ធជាមួយជនជាតិអ៊ីស្រាអែល។ (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្នករាល់គ្នាមានជ័យជម្នះ។​

«ប្រទានឱ្យអ្នករាល់គ្នានូវជ័យជម្នះ»