km_tn/deu/19/14.md

2.4 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនៅតែកំពុងនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង

អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត «អ្នកមិនត្រូវយកដីពីអ្នកជិតខាងរបស់អ្នក ដោយបង្ខិតបង្គោលនៅតាមព្រំដីនៃដីរបស់គាត់» (សូមមើល rc://*/ta/man/translate/figs-explicit)

ជារបងដាំដោយមនុស្សជំនាន់ដើម

«បុព្វបុរសរបស់អ្នកបានដាក់ដាំ»

ដោយមនុស្សជំនាន់ដើម

លោកម៉ូសេមានន័យថា នៅពេលប្រជាជនបានរស់នៅលើទឹកដីនេះអស់រយៈពេលជាយូរមកហើយ ពួកគេមិនគួរផ្លាស់ទីព្រំប្រទល់ ដែលដូនតារបស់ពួកគេបានធ្វើ នៅពេលពួកគេកាន់កាប់ដីដំបូងឡើយ។

នៅដីដែលគ្រងជាមរតក ក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាកាន់កាប់នោះឡើយ។

ព្រះអម្ចាស់បានប្រទានទឹកដីដល់ប្រជាជនអ៊ីស្រាអែល ត្រូវបាននិយាយដូចពួកគេទទួលទឹកដីជាមរតក។ ការបកប្រែផ្សេងទៀត «នៅក្នុងស្រុកដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឱ្យអ្នករាល់គ្នាកាន់កាប់» (សូមមើល rc://*/ta/man/translate/figs-metaphor)