km_tn/deu/19/11.md

4.4 KiB

អ្នកជិតខាងរបស់ខ្លួន

នៅទីនេះ «អ្នកជិតខាង» មានន័យថាមនុស្សទូទៅ។

ហើយប្រើល្បិចកល

អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត «លាក់ខ្លួនហើយរង់ចាំដើម្បីសម្លាប់គាត់» ឬ «គ្រោងនឹងសម្លាប់គាត់» (សូមមើល rc://*/ta/man/translate/figs-explicit)

ហើយលបចាំស្ទាក់វាញប្រហារ

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត « វាយប្រហារគាត់» (សូមមើល rc://*/ta/man/translate/figs-idiom)

វាញប្រហារអ្នកនោះឲ្យស្លាប់

«ហើយធ្វើឱ្យគាត់ឈឺចាប់ ដូច្នេះ គាត់ស្លាប់» ឬ «ហើយសម្លាប់គាត់»

ត្រូវចាត់គេឲ្យទៅចាប់ជនជាតិនោះមកវិញ។

«ត្រូវតែបញ្ជូនមនុ្សណាម្នាក់ឱ្យមកទទួលគាត់ ហើយនាំគាត់ពីទីក្រុងដែលគាត់បានរត់គេចទៅ»

បញ្ជូនគាត់ទៅ

នេះជាឃ្លាបែបសំនួនវោហាស័ព្ទ។ ការបកប្រែផ្សេងទៀត «ប្រគល់ឱ្យគាត់» (សូមមើល rc://*/ta/man/translate/figs-idiom)

ទៅក្នុងដៃនៃសាច់ញាតិដែលទទួលខុសត្រូវ

នៅទីនេះ «ដៃ» តំណាងឱ្យសិទ្ធិអំណាចរបស់មនុស្សណាម្នាក់។ ការបកប្រែផ្សេងទៀត «អំណាចនៃសាច់ញាតិដែលទទួលខុសត្រូវ» ឬ «ចំពោះសាច់ញាតិដែលទទួលខុសត្រូវ» (សូមមើល rc://*/ta/man/translate/figs-metonymy)

សាច់ញាតិដែលទទួលខុសត្រូវ

នេះជាសាច់ញាតិរបស់អ្នក ដែលត្រូវគេសម្លាប់។ សាច់ញាតិនេះទទួលខុសត្រូវក្នុងការដាក់ទោសឃាតករ។

គាត់អាចស្លាប់

«ឃាតករអាចនឹងស្លាប់» ឬ «សាច់ញាតិដែលទទួលខុសត្រូវអាចនឹងសម្លាប់ឃាតករ»

ភ្នែករបស់អ្នករាល់គ្នាមិនត្រូវអាណិតដល់អ្នកនោះឡើយ

នៅទីនេះ «ភ្នែករបស់អ្នករាល់គ្នា» តំណាងឱ្យមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀត «កុំបង្ហាញភាពអាណិតដល់គាត់» ឬ «កុំអាណិតគាត់» (សូមមើល rc://*/ta/man/translate/figs-synecdoche)

គឺអ្នកលុបបំបាត់ជនដែលបង្ហូរឈាម ចេញពីទឹកដីអ៊ីស្រាអែល

នៅទីនេះ «បង្ហូរឈាម» តំណាងឱ្យអ្នកទោសពីបទសម្លាប់មនុស្សគ្មានកំហុស។ ការបកប្រែផ្សេងទៀត «អ្នកត្រូវតែប្រហារជីវិតឃាតករ ដើម្បីកុំឱ្យប្រជាជនអ៊ីស្រាអែលមានទោស ចំពោះការស្លាប់របស់មនុស្សស្លូតត្រង់» (សូមមើល rc://*/ta/man/translate/figs-metonymy)

ចេញពីទឹកដីអ៊ីស្រាអែល

នៅទីនេះ «អ៊ីស្រាអែល» សំដៅទៅលើប្រជាជនអ៊ីស្រាអែល។ (សូមមើល rc://*/ta/man/translate/figs-metonymy)