km_tn/deu/19/08.md

6.3 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

លោកម៉ូសេនៅតែកំពុងនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

ពង្រីកទឹកដីរបស់អ្នករាល់គ្នា

«ប្រគល់ឱ្យអ្នករាល់គ្នានូវទឺកដីបន្ថែមទៀត ដើម្បីកាន់កាប់»

ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា

«ដូចជាព្រះអង្គបានបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ព្រះអង្គនឹងធ្វើ»

ប្រសិនបើ អ្នករាល់គ្នាប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន

«បើអ្នករាល់គ្នាគោរពតាមបទបញ្ជាទាំងអស់នេះ»

ហើយដើរតាមផ្លូវរបស់ព្រះអង្គជាដរាប

របៀបដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅ ឬប្រព្រឹត្ដគឺត្រូវបាននិយាយដូចវិធីរបស់ព្រះអម្ចាស់ឬផ្លូវ។ មនុស្សដែលស្តាប់បង្គាប់ព្រះអម្ចាស់ ត្រូវបាននិយាយដូចបានកំពុងដើរតាមវិធីរបស់ព្រះអម្ចាស់ឬផ្លូវ។ ការបកប្រែផ្សេងទៀត «ត្រូវស្តាប់បង្គាប់ព្រះអង្គជាដរាប» (សូមមើល rc://*/ta/man/translate/figs-metaphor)

បន្ទាប់មក អ្នករាល់គ្នាត្រូវបន្ថែមក្រុងបីទៀត

អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត «បន្ទាប់មកអ្នករាល់គ្នាត្រូវជ្រើសរើសទីក្រុងបីបន្ថែមទៀត សម្រាប់មនុស្សម្នាក់រត់គេចខ្លួន បើគាត់សម្លាប់មនុស្សណាម្នាក់ដោយចៃដន្យ» (សូមមើល [[rc:///ta/man/translate/translate-numbers]] and [[rc:///ta/man/translate/figs-explicit]])

ពីលើក្រុងបីនោះ។

«បន្ថែមពីលើទីក្រុងទាំង៣ ដែលអ្នករាល់គ្នាបានបង្កើតឡើងរួចហើយ» (សូមមើល rc://*/ta/man/translate/translate-numbers)

ធ្វើដូច្នេះ កុំឲ្យឈាមមនុស្សឥតទោស

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ធ្វើដូចនេះដើម្បីឱ្យសមាជិកគ្រួសារមិនសម្លាប់មនុស្សស្លូតត្រង់» (សូមមើល rc://*/ta/man/translate/figs-activepassive)

ឈាមមនុស្សឥតទោស ខ្ទាយ

នៅទីនេះ «ឈាម» តំណាងឱ្យជីវិតរបស់មនុស្សម្នាក់។ ការបង្ហូរឈាមមានន័យថា សម្លាប់មនុស្ស។ អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «គ្មានមនុស្សណាសម្លាប់មនុស្សឥតទោស» (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-activepassive]])

ទៅក្នុងទឹកដី

«នៅក្នុងទឹកដី» ឬ «នៅក្នុងតំបន់»

ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាកេមរតក

ទឹកដីដែលព្រះអម្ចាស់ប្រទានដល់ជនជាតិអ៊ីស្រាអែល ត្រូវបាននិយាយដូចជាមរតក។ (សូមមើលfigs-metaphor)

ហើយកុំឲ្យទោសនៃការខ្ចាយឈាមនោះធ្លាក់មកលើអ្នករាល់គ្នាឡើយ។

ប្រជាជនអ៊ីស្រាអែលមានទោសចំពោះមនុស្ស ដែលបានស្លាប់ដោយសារពួកគេមិនបានសាងសង់ទីក្រុងជាទីកន្លែងមួយ ដែលគាត់នឹងមានសុវត្ថិភាពពី «អ្នកសងសឹក» ត្រូវបានគេនិយាយដូចជាកំហុសនៃការស្លាប់របស់គេ គឺស្ថិតនៅលើពួកគេ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ការខ្ចាយឈាម

នៅទីនេះ«ឈាម»តំណាងឱ្យជីវិតមួយហើយ«ការខ្ចាយឈាម »សំដៅទៅលើកំហុសដែលមនុស្សណាម្នាក់មានចំពោះការសម្លាប់មនុស្សគ្មានទោស។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

មកលើអ្នករាល់គ្នាឡើយ។

មានន័យថា បើសមាជិកគ្រួសារម្នាក់សម្លាប់មនុស្សគ្មានទោស បន្ទាប់មកប្រជាជនអ៊ីស្រាអែលទាំងអស់ នឹងមានទោសចំពោះការអនុញ្ញាតឱ្យរឿងនោះកើតឡើង។