km_tn/deu/19/04.md

4.2 KiB

នេះគឺជាច្បាប់មួយ

«ទាំងនេះជាការណែនាំ» ឬ «ទាំងនេះជាទិសដៅ»

សម្រាប់ជួយអ្នកដែលសម្លាប់គេ

ពាក្យ «គេ» ត្រូវបានយល់។ ការបកប្រែផ្សេងទៀត «សម្រាប់មនុស្សម្នាក់ដែលសម្លាប់មនុស្សម្នាក់ទៀត» (សូមមើល rc://*/ta/man/translate/figs-ellipsis)

ហើយអាចរត់ទៅជ្រកកោននៅក្រុងនោះបាន

«ហើយអ្នកដែលរត់ទៅទីក្រុងមួយក្នុងចំណោមទីក្រុងទាំងនេះ» ឬ «ហើយអ្នកដែលរត់ទៅក្រុងមួយក្នុងចំណោមទីក្រុងទាំងនេះ»

ដើម្បីឲ្យបានរួចជីវិត

«ដើម្បីសង្គ្រោះជីវិតរបស់គាត់»។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត «ដូច្នេះ ក្រុមគ្រួសាររបស់មនុស្សដែលបានស្លាប់មិនសម្លាប់គាត់ដើម្បីសងសឹកទេ» (សូមមើល rc://*/ta/man/translate/figs-explicit)

គឺអ្នកសម្លាប់អ្នកជិតខាងរបស់ខ្លួនដោយអចេតនា

នៅទីនេះ «អ្នកជិតខាង» មានន័យថាជាមនុស្សទូទៅ។ ការបកប្រែផ្សេងទៀត «អ្នកដែលសម្លាប់មនុស្សម្នាក់ទៀតដោយចៃដន្យ»

និងគ្មានគំនិតស្អប់គ្នាជាមុន

«ប៉ុន្តែ មិនបានស្អប់អ្នកជិតខាងមុនពេលគាត់សម្លាប់គាត់»។ បញ្ជាក់ថា គ្មានមូលហេតុអ្វីដែលគាត់ត្រូវសម្លាប់អ្នកជិតខាងដោយចេតនាឡើយ។ (សូមមើល rc://*/ta/man/translate/figs-explicit)

ឧទាហរណ៍ថា បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃ ... កាប់រលំដើមឈើ

អ្នកនិពន្ធផ្តល់នូវការស្មានកាលៈទេស ដែលមនុស្សម្នាក់សម្លាប់មនុស្សម្នាក់ទៀតដោយចៃដន្យ។ (សូមមើល rc://*/ta/man/translate/figs-hypo)

ស្រាប់តែផ្លែពូថៅនោះរបូតចេញពីដង

ផ្នែកដែកនៃពូថៅចេញពីដង។

ទៅប៉ះអ្នកជិតខាងបណ្តាលឲ្យស្លាប់

មានន័យថាក្បាលពូថៅប៉ះ និងសម្លាប់អ្នកជិតខាង។

គាត់អាចត់ទៅជ្រកកោននៅក្រុងណាមួយដើម្បីឲ្យរួចជីវិត។

«ទៅកាន់ទីក្រុងមួយក្នុងចំណោមទីក្រុងទាំងនេះដើម្បីជួយសង្គ្រោះជីវិតរបស់គាត់» ។ បញ្ជាក់ថា ក្រុមគ្រួសាររបស់មនុស្ស ដែលស្លាប់អាចព្យាយាមសងសឹក។ មនុស្សដែលបានសម្លាប់គាត់អាចភៀសខ្លួនទៅទីក្រុងមួយ ក្នុងចំណោមទីក្រុងទាំងនេះ ហើយប្រជាជននៅទីនោះនឹងការពារគាត់។ (សូមមើល rc://*/ta/man/translate/figs-explicit)