km_tn/deu/19/01.md

3.1 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេកំពុងនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។

កាលណាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា កាត់ប្រជាជាតិ

ព្រះអម្ចាស់បានបំផ្លាញប្រជាជន ដែលរស់នៅស្រុកកាណាន គឺដូចជាព្រះអង្គកំពុងកាត់ពួកគេចេញដែរ ដូចជាមនុស្សនឹងកាត់ចំណែកសម្លៀកបំពាក់ឬកាត់មែកឈើពីដើម។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ប្រជាជាតិ

នេះតំណាងឱ្យក្រុមមនុស្សដែលរស់នៅស្រុកកាណាន។ (សូមមើល rc://*/ta/man/translate/figs-metonymy)

ទឹកដីដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា

«ប្រជាជាតិទាំងនោះដែលបានកំពុងរស់នៅក្នុងស្រុក ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឱ្យអ្នករាល់គ្នា»

បានបណ្តេញគេចេញ

«យកទឹកដីពីប្រជាជាតិទាំងនោះ» ឬ «កាន់កាប់ទឹកដីបន្ទាប់ពីប្រជាជាតិទាំងនោះបានបាត់បង់»

ជ្រើសរើសទីក្រុងឲ្យបានបី

«ជ្រើសរើសទីក្រុង៣» (សូមមើល rc://*/ta/man/translate/translate-numbers)

អ្នករាល់គ្នាត្រូវរៀបចំផ្លូវ

ពួកគេត្រូវសាងសង់ផ្លូវដើម្បីងាយស្រួលដល់ប្រជាជន ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងទាំងនេះ។ (សូមមើល rc://*/ta/man/translate/figs-explicit)

ជាបីតំបន់

បញ្ជាក់ថា ទីក្រុងមួយក្នុងចំណោមទីក្រុង ដែលពួកគេជ្រើសរើសត្រូវតែស្ថិតនៅផ្នែកនីមួយៗនៃដី។ (សូមមើល rc://*/ta/man/translate/figs-explicit)

ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាកេរមរតក

ព្រះអម្ចាស់បានប្រគល់ទឹកដីដល់ប្រជាជនអ៊ីស្រាអែល ត្រូវបាននិយាយដូចប្រជាជនបានទទួលទឹកដីជាមរតក។ (សូមមើល rc://*/ta/man/translate/figs-metaphor)