km_tn/deu/18/01.md

2.5 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេបន្ដប្រាប់ប្រជាជនអំពីអ្វី ដែលព្រះអម្ចាស់ចង់ឱ្យពួកគេធ្វើ។

នឹងមិនមានចំណែកមរតកជាមួយជនជាតិអ៊ីស្រាអែលឡើយ

ពួកលេវីមិនទទួលទឹកដីពីព្រះអម្ចាស់ទេ គេនិយាយថាពួកគេនឹងមិនទទួលទឹកដីជាមរតកឡើយ។ ការបកប្រែផ្សេងទៀត «នឹងមិនកាន់កាប់ទឹកដីរបស់ប្រជាជនណាមួយឡើយ» ឬ «នឹងមិនទទួលបានទឹកដីណាមួយដែលជនជាតិអ៊ីស្រាអែលនឹងកាន់កាប់ទេ» (សូមមើល rc://*/ta/man/translate/figs-metaphor)

មិនមានចំណែក

«គ្មានចំណែក» ឬ «មិនមានចំណែក»

ក្នុងចំណោមពួកបងប្អូនរបស់ខ្លួនឡើយ

«ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលផ្សេងទៀត» ឬ «ក្នុងចំណោមជនជាតិអ៊ីស្រាអែលដទៃទៀត»

ព្រះអម្ចាស់ ជាចំណែកមរតករបស់ពួកគេ

លោកម៉ូសេនិយាយអំពីកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលលោកអើរ៉ុន និងកូនចៅរបស់គាត់ នឹងទទួលបានដោយគោរពបម្រើព្រះអម្ចាស់ក្នុងនាមជាបូជាចារ្យ។ សូមមើលការបកប្រែឃ្លាស្រដៀងគ្នានៅក្នុង ១០:៨។ ការបកប្រែផ្សេងទៀត «ផ្ទុយទៅវិញ ពួកគេនឹងមានព្រះអម្ចាស់» ឬ« ជំនួសឱ្យព្រះអម្ចាស់នឹងអនុញ្ញាតឱ្យពួកគេ បម្រើព្រះអង្គហើយព្រះអង្គនឹងផ្គត់ផ្គង់ពួកគេតាមរយៈការបម្រើនោះ» (សូមមើល rc://*/ta/man/translate/figs-metaphor)